ជនសង្ស័យថ្នាំញៀនទាញគ្រាប់បែកដៃ ដកកន្លះបោកដាក់សមត្ថកិច្ចតែសំណាងមិនផ្ទុះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យថ្នាំញៀន២នាក់ក្នុងចំណោមម្នាក់ទាញគ្រាប់បែកបៃគប់លើសមត្ថកិច្ចក្នុងករណីបង្ក្រាបគ្រឿងញៀន តែសំណាងមិនផ្ទុះកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមុខសញ្ញា ចែលចាយថ្នាំញៀននៅជាយដែនកម្ពុជា ថៃចំនួន២នាក់ ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកថ្មពួក សៅ សារឿន បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវតែច្បាមក្តាប់ពីមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងដែនដីដែលខ្លួនទទួលខុសត្រូវនោះឲ្យដូចជាភ្លៀងរលឹម ។ជាលទ្ធផល នៅវេលាម៉ោង២រសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀត ល្បាតពួនស្ទាក់នៅចំណុចគោកចំការដំឡូងមីចំងាយប្រមាណ១,០០០ម៉ែត្រ ខាងជើងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ផៅ គាំហៅ(គាំង)ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម បន្ទាប់មកកម្លាំងយើងបានធ្វើការឆែកឆេរលើខ្លួននិងកាបូបស្ពាយ រកឃើញថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរ WYចំនួន20គ្រាប់ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន4ថង់ កាំបិតមុខស្រួច ចំនួន១ កាំភ្លើងខ្លីកែច្នៃចំនួន១ដើម ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ដែលជិៈធ្វើសកម្មភាពចែកចាយ។ ជនឈ្មោះផៅ គាំ ហៅ(គាំង)នេះមានដីកាបង្គាប់ឲ្យនាំខ្លួន លេខ២០២ ដបន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ យាប់ មេត្តា សាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកបន្តថា៖ក្រោយពីចាប់ខ្លួននិងធ្វើការសាកសួរចម្លើយឈ្មោះផៅ គាំ ហៅគាំងមក កម្លាំងជំនាញបានបន្តស្រាវជ្រាវរកបក្សពួកជាមេក្លោង ដើម្បីបន្តចាប់ខ្លួន ឈ្មោះស្វាត ឆាយ៉ា ហៅ(យ៉ា)ភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក តែត្រូវឈ្មោះឆាយ៉ានេះ មិនព្រមឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបានព្យាយាមរត់កាត់ស្រែខាងកើតភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីគេច ត្រូវសមត្ថកិច្ចដេញតាម ជនសង្ស័យបានដកគ្រាប់បែកដៃ ទាញកន្លះបោកមកលើកម្លាំងសមត្ថកិច្ច តែមិនផ្ទុះ ហើយកំលាំងយើងចាប់ឃាត់ បានជនសង្ស័យឈ្មោះ ស្វាត ឆាយ៉ា នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទគ្រាប់ដែលមានអក្សរWYចំនួន៣៨៤គ្រាប់ ពណ៌លឿងចំនួន៤គ្រាប់ ) ម្ស៉ៅសក្រាមពណ៌សថ្លាចំនួន១២ថង(ខ្នាតកណ្តាល១កញ្ចប់) ទូរស័ព្ទដៃ២គ្រឿង ដាវសាំម៉ូរ៉ៃ១ដើម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកថ្មពួកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិវិធីច្បាប់បន្ត៕

...

ដោយ៖ នីមវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print