​ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​អាន​សៀវភៅ​កាន់តែ​កើនឡើង​

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​ធៀប​នឹង​១០​ឆ្នាំ​មុន​នេះ​ សិស្ស​ និស្សិត​ មន្ដ្រីរាជការ​ ប្រជា​ពល​ រដ្ឋ​មិនសូវ​ជា​យកចិត្ដទុកដាក់​ការ​អាន​ សៀវភៅ​ កាសែត​ ឬ​ឯកសារ​ផ្សេងៗ​ ប៉ុន្មាន​នោះ​ទេ​ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ប្រជា​ ពលរដ្ឋ​ខ្មែរ​យើង​បាន​ប្រែ​ទម្លាប់​ពី​ការ​មិន​ សូវ​ចូល​ចិត្ដ​អាន​សៀវភៅ​មក​ចាប់​ អារម្មណ៍​នឹង​ការ​អាន​សៀវភៅ​ កាសែត​ ទស្សនាវដ្ដី​វិញ​ម្ដង​ ។​ ក្នុង​នោះ​មាន​ យុវជន​ជា​ច្រើន​ចូល​ចិត្ដ​អំ​ណា​ន​តាម​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ អ៊ី​ន​ធើ​ណេ​ត​ ប៉ុន្ដែ​ការ​អាន​តាម​ប្រព័ន្ធ​ អ៊ី​ន​ធើ​ណេ​ត​មិនសូវ​ជា​មាន​ឯកសារ​ឬ​ សៀវភៅ​ល្អ​ប៉ុន្មាន​នោះ​ទេ​ ពោល​គឺ​សៀវ​ ភៅ​ដែល​ល្អៗ​មាននៅ​ក្នុង​បណ្ណាល័យ​ ។​

test

​ព្រះតេជព្រះគុណ​ ប៉ែន​ វិបុល​ សាស្ដ្រាចារ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​ និង​ ជា​ប្រធាន​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព​ និង​អប់រំ​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មើល​ ឃើញ​ថា​ រាល់​ស្នាដៃ​មួយ​ចំនួន​មាន​ លក្ខណៈ​ខ្វះខាត​ដូច​ជា​ ទី​១-​អត្ថន័យ​,​ ទី​២-​អក្ខរាវិរុទ្ធ​,​ ទី​៣-​រចនាប័ទ្ម​រៀបចំ​,​ ទី​៤-​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​ ។​ ពេល​ខ្លះ​សៀវភៅ​ល្អៗ​តែ​ការ​ប្រើប្រាស់​ ពាក្យពេចន៍​មាន​លក្ខណៈ​មិន​សមរម្យ​ មិន​ទាន់​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ​ នៅឡើយ​ ។​

​ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ទៀត​ ថា​ សព្វថ្ងៃ​ការ​បោះពុម្ព​នៅ​ប្រទេស​កម្ពុជា​ មានការ​រីក​ចម្រើន​ តែ​ឃើញ​ចំណុច​ខ្វះ​ ខាត​មួយ​ចំនួន​រួម​មាន​ មូលដ្ឋាន​គ្រឹះ​នៃ​ ការ​ត្រួតពិនិត្យ​ ការ​ប្រើប្រាស់​ឯកសារ​ ដែល​ថតចម្លង​ដើម្បី​ស្វែងរក​ប្រាក់​ ចំណេញ​ ហើយ​អ្នក​បោះពុម្ព​មិន​មាន​ ស្ដង់ដារ​នោះ​ទេ​ ពោល​គឺ​គាត់​ថតចម្លង​ ហើយ​បោះពុម្ព​ក្រប​ស្អាតៗ​ហើយ​កិប​ជា​ សៀវភៅ​តែ​ម្ដង​ ។​ ម្យ៉ាងទៀត​ការ​បោះ​ ពុម្ព​មានការ​រីក​ចម្រើន​ ព្រោះ​អ្វីៗ​មាន​ លក្ខណៈ​ទំនើប​ តែ​ការ​បោះពុម្ព​សារព័ត៌​ មាន​ ទស្សនាវដ្ដី​ហាក់ដូចជា​ថយ​ចុះ​ ។​ ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លឿន​រហ័ស​ និង​ទាក់ទាញ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ព្រះ​អង្គ​មើលឃើញ​ ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចូល​ចិត្ដ​អាន​ ច្រើន​ជាង​មុន​តែ​មិន​ផ្ដោត​ទៅ​លើ​ការ​ អាន​សៀវភៅ​មួយ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ មើល​ក៏​អាច​ហៅ​ថា​អាន​ផង​ដែរ​ ។​ ប៉ុន្ដែ​ រាល់​ការ​អាន​ឯកសារ​ ស្នាដៃ​ខ្លះ​មិនសូវ​ ជា​ចាំបាច់​ប៉ុន្មាន​នោះ​ទេ​ ។​

​លោកស្រី​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ សៀវភៅ​ប្រចាំឆ្នាំ​២០១៥​នៅ​បណ្ណាល័យ​ជាតិ​កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ សៀវភៅ​ជា​ប្រភព​នៃ​ចំណេះដឹង​ជាស​កល​ និង​មិន​ចេះ​រីងស្ងួត​ គ្មាន​ទី​បញ្ចប់​ គឺ​តាម​ រយៈ​ការ​អាន​ធ្វើ​ឱ្យ​យើង​យល់​ដឹង​នូវ​រឿង​ រ៉ាវ​ផ្សេងៗ​ពី​អតីតកាល​បច្ចុប្បន្នកាល​ និង​អនាគតកាល​ ។​ សៀវភៅ​មាន​សារ​ សំខាន់​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា​សិស្ស​ និស្សិត​ បញ្ញវ័ន្ដ​ មន្ដ្រីរាជការ​ និង​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ហើយ​ ការ​តាំងពិព័រណ៍​សៀវភៅ​នៅ​ពេល​នេះ​ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​កា​រវិ​វត្ដ​រីក​ចម្រើន​ នា​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​បញ្ចេញ​គំនិត​ទស្សនៈ​តាម​រយៈ​សំ​ណេ​រ​ របស់​ខ្លួន​ដើម្បី​រួមចំណែក​ ផ្ដល់​ចំណេះដឹង​ ទំនាក់ទំនង​និង​ការ​ផ្លាស់​ប្ដូរ​គំនិត​បទ​ ពិសោធន៍​និង​បង្កើន​ចំណេះដឹង​ដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ ។​ ទាំងនេះ​ជា​ សកម្មភាព​មួយ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ ដ៏​ធំធេង​ក្នុង​ការ​ជំរុញ​និង​លើកទឹកចិត្ដ​ យុវជន​ឱ្យ​មាន​ទម្លាប់​ស្រឡាញ់​និង​ចូល​ចិត្ដ​អាន​សៀវភៅ​និង​អាច​ឱ្យ​យុវជន​ ស្វែងរក​ចំណេះដឹង​ថ្មីៗ​ដែល​មិន​ធ្លាប់​ដឹង​ពី​មុន​មក​ ។​

​លោកស្រី​រដ្ឋមន្ដ្រី​បាន​បន្ថែម​ថា​ បណ្ណាល័យ​ជាតិ​កំពុង​អភិរក្ស​ឯកសារ​ ចាស់ៗ​និង​ប្រមែប្រមូល​ឯកសារ​សៀវ​ ភៅ​ថ្មីៗ​បន្ថែម​ទៀត​យក​មក​តម្កល់​ក្នុង​ បណ្ណាល័យ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ ព្រោះ​បណ្ណាល័យ​ជា​ ឃ្លាំង​មរតក​អក្សរសាស្ដ្រ​ជាតិ​សម្រាប់​ផ្ដល់​ចំណេះដឹង​បន្ថែម​ទៀត​ក្រៅពី​ចំណេះដឹង​ក្នុង​សាលា​ ។​ លោកស្រី​បាន​សង្កត់​ ធ្ងន់​ថា​ ពិព័រណ៍​ថ្នាក់​ជាតិ​ប្រារឰ​ធ្វើ​ចំនួន​ ៤​ដង​មក​ហើយៗ​ការ​ចូលរួម​ពី​សាធារណ​ ជន​កាន់តែ​ផុលផុស​នេះ​មាន​ន័យ​ថា​ ប្រជា​ ពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​យល់​ដឹង​ពីសារ​ សំខាន់​តម្លៃ​នៃ​ការ​អាន​ និង​សរសេរ​ ។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ បញ្ជាក់​ថា​ ក្រសួង​អប់រំ​បាន​និង​កំពុង​កែទម្រង់​វិស័យ​ អប់រំ​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍ​ជាតិ​ ស្រប​ពេល​ដែល​ប្រទេស​យើង​មានការ​ អភិវឌ្ឍ​បច្ចេកវិទ្យា​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​យុវជន​មួយ​ចំនួន​ធំ​មិនសូវ​យកចិត្ដទុកដាក់​ការ​អាន​សៀវភៅ​និង​ សរសេរ​ឡើយ​បញ្ហា​នេះ​មិនមែន​នៅ​តែ​កម្ពុជា​ទេ​សូ​ម្បី​នៅ​ទូ​ទាំង​ពិភពលោក​ក៏​ កើត​មាន​បញ្ហា​នេះ​ផង​ដែរ​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ក៏​ជួយ​ផ្សព្វ​ ផ្សាយ​អំ​ណា​ន​ដែរ​ ក៏​ប៉ុន្ដែ​មិនមែន​សុទ្ធតែ​ មាន​សៀវភៅអាន​ល្អៗ​នោះ​ទេ​ ពោល​គឺ​ សៀវភៅ​ល្អៗ​មាន​ច្រើន​នៅ​ក្នុង​ប​ណ្ណា​ ល័យ​ ។​ ដើម្បី​ទទួល​បាន​ចំណេះដឹង​មាន​ កម្រិត​ខ្ពស់​ទាមទារ​ឱ្យ​អាន​សៀវភៅ​ល្អៗ​នៅ​ក្នុង​បណ្ណាល័យ​ ដូច្នេះ​ហើយ​ទើប​ក្រសួង​ អប់រំ​បាន​ពិនិត្យ​ឡើង​វិញ​នៅ​ក្នុង​កម្មវិធី​សិក្សា​ជំរុញ​ឱ្យ​យក​ស្នាដៃ​អក្សរសិល្ប៍​ ឆ្នើមៗ​មក​បង្រៀន​សិស្ស​និង​អនុវត្ដ​នូវ​ ការ​សរសេរ​តាម​អាន​ដើម្បី​ឱ្យ​សិស្ស​ចេះ​អក្ខរាវិរុទ្ធ​ជា​ពិសេស​រៀបចំ​ប្រឡង​តែង​ សេចក្ដី​ទៀត​ផង​ ៕​

...

se

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print