ភ្នំពេញ៖ បើធៀបនឹង១០ឆ្នាំមុននេះ សិស្ស និស្សិត មន្ដ្រីរាជការ ប្រជាពល រដ្ឋមិនសូវជាយកចិត្ដទុកដាក់ការអាន សៀវភៅ កាសែត ឬឯកសារផ្សេងៗ ប៉ុន្មាននោះទេ ប៉ុន្ដែបច្ចុប្បន្ននេះប្រជា ពលរដ្ឋខ្មែរយើងបានប្រែទម្លាប់ពីការមិន សូវចូលចិត្ដអានសៀវភៅមកចាប់ អារម្មណ៍នឹងការអានសៀវភៅ កាសែត ទស្សនាវដ្ដីវិញម្ដង ។ ក្នុងនោះមាន យុវជនជាច្រើនចូលចិត្ដអំណានតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង អ៊ីនធើណេត ប៉ុន្ដែការអានតាមប្រព័ន្ធ អ៊ីនធើណេតមិនសូវជាមានឯកសារឬ សៀវភៅល្អប៉ុន្មាននោះទេ ពោលគឺសៀវ ភៅដែលល្អៗមាននៅក្នុងបណ្ណាល័យ ។
ព្រះតេជព្រះគុណ ប៉ែន វិបុល សាស្ដ្រាចារ្យពុទ្ធិកសាកលវិទ្យាល័យ និង ជាប្រធានសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំមានថេរដីកាថា ព្រះអង្គមើល ឃើញថា រាល់ស្នាដៃមួយចំនួនមាន លក្ខណៈខ្វះខាតដូចជា ទី១-អត្ថន័យ, ទី២-អក្ខរាវិរុទ្ធ, ទី៣-រចនាប័ទ្មរៀបចំ, ទី៤-ការផ្សព្វផ្សាយ និងចែកចាយ ។ ពេលខ្លះសៀវភៅល្អៗតែការប្រើប្រាស់ ពាក្យពេចន៍មានលក្ខណៈមិនសមរម្យ មិនទាន់មានលក្ខណៈស្ដង់ដារអន្ដរជាតិ នៅឡើយ ។
ព្រះតេជព្រះគុណមានថេរដីកាទៀត ថា សព្វថ្ងៃការបោះពុម្ពនៅប្រទេសកម្ពុជា មានការរីកចម្រើន តែឃើញចំណុចខ្វះ ខាតមួយចំនួនរួមមាន មូលដ្ឋានគ្រឹះនៃ ការត្រួតពិនិត្យ ការប្រើប្រាស់ឯកសារ ដែលថតចម្លងដើម្បីស្វែងរកប្រាក់ ចំណេញ ហើយអ្នកបោះពុម្ពមិនមាន ស្ដង់ដារនោះទេ ពោលគឺគាត់ថតចម្លង ហើយបោះពុម្ពក្របស្អាតៗហើយកិបជា សៀវភៅតែម្ដង ។ ម្យ៉ាងទៀតការបោះ ពុម្ពមានការរីកចម្រើន ព្រោះអ្វីៗមាន លក្ខណៈទំនើប តែការបោះពុម្ពសារព័ត៌ មាន ទស្សនាវដ្ដីហាក់ដូចជាថយចុះ ។ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយតាម បណ្ដាញសង្គមហ្វេសប៊ុកលឿនរហ័ស និងទាក់ទាញ ។
ជាមួយគ្នានេះដែរព្រះអង្គមើលឃើញ ថា ប្រជាពលរដ្ឋខ្មែរយើងចូលចិត្ដអាន ច្រើនជាងមុនតែមិនផ្ដោតទៅលើការ អានសៀវភៅមួយប៉ុណ្ណោះទេ សូម្បីតែ មើលក៏អាចហៅថាអានផងដែរ ។ ប៉ុន្ដែ រាល់ការអានឯកសារ ស្នាដៃខ្លះមិនសូវ ជាចាំបាច់ប៉ុន្មាននោះទេ ។
លោកស្រីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ មានប្រសាសន៍ក្នុងពិធីសម្ពោធពិព័រណ៍ សៀវភៅប្រចាំឆ្នាំ២០១៥នៅបណ្ណាល័យជាតិកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ថា សៀវភៅជាប្រភពនៃចំណេះដឹងជាសកល និងមិនចេះរីងស្ងួត គ្មានទីបញ្ចប់ គឺតាម រយៈការអានធ្វើឱ្យយើងយល់ដឹងនូវរឿង រ៉ាវផ្សេងៗពីអតីតកាលបច្ចុប្បន្នកាល និងអនាគតកាល ។ សៀវភៅមានសារ សំខាន់ចំពោះប្រជាពលរដ្ឋទូទៅមិនថាសិស្ស និស្សិត បញ្ញវ័ន្ដ មន្ដ្រីរាជការ និងប្រជាពលរដ្ឋសាមញ្ញនោះទេ ហើយ ការតាំងពិព័រណ៍សៀវភៅនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការវិវត្ដរីកចម្រើន នាយុគសម័យបច្ចេកវិទ្យាទំនើបក្នុងការបញ្ចេញគំនិតទស្សនៈតាមរយៈសំណេរ របស់ខ្លួនដើម្បីរួមចំណែក ផ្ដល់ចំណេះដឹង ទំនាក់ទំនងនិងការផ្លាស់ប្ដូរគំនិតបទ ពិសោធន៍និងបង្កើនចំណេះដឹងដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ ទាំងនេះជា សកម្មភាពមួយដែលផ្ដល់អត្ថប្រយោជន៍ ដ៏ធំធេងក្នុងការជំរុញនិងលើកទឹកចិត្ដ យុវជនឱ្យមានទម្លាប់ស្រឡាញ់និងចូលចិត្ដអានសៀវភៅនិងអាចឱ្យយុវជន ស្វែងរកចំណេះដឹងថ្មីៗដែលមិនធ្លាប់ដឹងពីមុនមក ។
លោកស្រីរដ្ឋមន្ដ្រីបានបន្ថែមថា បណ្ណាល័យជាតិកំពុងអភិរក្សឯកសារ ចាស់ៗនិងប្រមែប្រមូលឯកសារសៀវ ភៅថ្មីៗបន្ថែមទៀតយកមកតម្កល់ក្នុង បណ្ណាល័យដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវ ព្រោះបណ្ណាល័យជា ឃ្លាំងមរតកអក្សរសាស្ដ្រជាតិសម្រាប់ផ្ដល់ចំណេះដឹងបន្ថែមទៀតក្រៅពីចំណេះដឹងក្នុងសាលា ។ លោកស្រីបានសង្កត់ ធ្ងន់ថា ពិព័រណ៍ថ្នាក់ជាតិប្រារឰធ្វើចំនួន ៤ដងមកហើយៗការចូលរួមពីសាធារណ ជនកាន់តែផុលផុសនេះមានន័យថា ប្រជា ពលរដ្ឋខ្មែរចាប់ផ្ដើមយល់ដឹងពីសារ សំខាន់តម្លៃនៃការអាន និងសរសេរ ។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ក្រសួងអប់រំបាននិងកំពុងកែទម្រង់វិស័យ អប់រំលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ ស្របពេលដែលប្រទេសយើងមានការ អភិវឌ្ឍបច្ចេកវិទ្យាការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនយុវជនមួយចំនួនធំមិនសូវយកចិត្ដទុកដាក់ការអានសៀវភៅនិង សរសេរឡើយបញ្ហានេះមិនមែននៅតែកម្ពុជាទេសូម្បីនៅទូទាំងពិភពលោកក៏ កើតមានបញ្ហានេះផងដែរ ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា ការប្រើប្រាស់អ៊ីនធើណេតក៏ជួយផ្សព្វ ផ្សាយអំណានដែរ ក៏ប៉ុន្ដែមិនមែនសុទ្ធតែ មានសៀវភៅអានល្អៗនោះទេ ពោលគឺ សៀវភៅល្អៗមានច្រើននៅក្នុងបណ្ណា ល័យ ។ ដើម្បីទទួលបានចំណេះដឹងមាន កម្រិតខ្ពស់ទាមទារឱ្យអានសៀវភៅល្អៗនៅក្នុងបណ្ណាល័យ ដូច្នេះហើយទើបក្រសួង អប់រំបានពិនិត្យឡើងវិញនៅក្នុងកម្មវិធីសិក្សាជំរុញឱ្យយកស្នាដៃអក្សរសិល្ប៍ ឆ្នើមៗមកបង្រៀនសិស្សនិងអនុវត្ដនូវ ការសរសេរតាមអានដើម្បីឱ្យសិស្សចេះអក្ខរាវិរុទ្ធជាពិសេសរៀបចំប្រឡងតែង សេចក្ដីទៀតផង ៕