ខេត្តបន្ទាយមានជ័យ៖ យោង សេចក្តីសម្រេច លេខ ៣២/សសរ ២០១៩ ចុះថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩ របស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍ អនុវត្តន៍ដីកាតុលាការ ។
ផ្អែកតាមប្រតិទិន ការងារ លេខ៥៤/២០១៩ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ របស់នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការងារត្រួតពិនិត្យកម្លាំង បរិក្ខា និងគ្រឿងបំពាក់។
នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី។បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តន៍ដីកាតុលាការ និងបានអនុវត្តន៍ស្វ័យត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ជំហានទី២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានធ្វើការផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ឱ្យយកចិត្តទុកខ្ពស់ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេស ត្រូវពង្រឹងសមត្ថភាពដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ៕
ដោយ៖ ហុឹម សសម