ក្រសួងមហាផ្ទៃ​ទទួលស្គាល់​គណបក្ស​កម្ពុជា​សេរីភាព​ជា​ផ្លូវការ​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​បណ្ឌិត​ ជា​ ចំរើន​ តំណាង​ស្ថាបនិក​គណបក្ស​កម្ពុជា​សេរីភាព​បាន​ប្រាប់​នគរវត្ត​នា​រសៀល​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​ ក្រសួងមហាផ្ទៃ​បាន​ទទួលស្គាល់​គណបក្ស​របស់​លោក​ជា​ផ្លូវការ​ហើយ​ ប៉ុន្តែ​ដើម្បី​ទទួល​សុពលភាព​ គណបក្ស​កម្ពុជា​សេរីភាព​ត្រូវ​បំពេញបែបបទ​ និង​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​៥​ ត្រង់​មាត្រា​២០​ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ។​

លោក​បណ្ឌិត​ ជា​ ចំរើន​ បាន​បញ្ជាក់​ថា​ បំពេញ​នូវ​លក្ខខណ្ឌ​ខាងលើ​នេះ​ គឺ​ដើម្បី​ចុះ​ឈ្មោះ​ ប្រកួតប្រជែង​ក្នុង​ការ​ស្វែងរក​សន្លឹក​ឆ្នោត​សម្រាប់​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ​ ក្នុង​នោះ​គណបក្ស​កម្ពុជា​សេរីភាព​ នឹង​ត្រូវ​រក​សមាជិក​ឲ្យ​បាន​ចំនួន​៤​ពាន់​នាក់​បន្ថែម​ទៀត​ ខណៈ​មាន​ស្រាប់​ហើយ​ចំនួន​១​ពាន់​នាក់​ ៕​

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print