​ជិះ​ម៉ូតូ​បុក​រថយន្ដ​ពីក្រោយ​ស្លាប់​ខ្លួន​ក្រោយ​ត្រឡប់​ពី​ផ្ទះ​មិត្ដភក្ដិ

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ ភ្លាម​ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​ពីក្រោយ​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម៉ោង​ ១៩​និង​០៥​នាទី​ លើ​ផ្លូវ​លេខ​៤៤​ គីឡូ​ ម៉ែត្រ​លេខ​២០-២១​ ចំណុច​ភូមិ​អូរ​នាង​ ហ៊ីង​ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្ដ​ កំពង់ស្ពឺ​ ។​

IMG-20151226-WA0010

​ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ តាកែវ​1I-3859​ បើកបរ​ដោយ​ឈ្មោះ​ ភិន​ រឿ​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់​ នៅ​ភូមិ​ត្រ​ញំ​ង​ក្រសាំង​ ឃុំ​ពេជ្រ​សា​ ស្រុក​កោះអណ្ដែត​ ខេត្ដតាកែវ​ ធ្វើ​ដំណើរ​ មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​។​ លុះ​បើក​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ រថយន្ដ​ពីក្រោយ​១​គ្រឿង​ម៉ាក​ត្រូ​ពិ​ក​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិន​ ស្គាល់ឈ្មោះ​និង​ទីលំនៅ​ដែល​កំពុង​ធ្វើ​ ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​ ចំណែក​ អ្នក​បើករថយន្ដ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ ក្រោយ​កើត​ ហេតុ​និង​វាស់វែង​រួច​សមត្ថកិច្ច​បាន​ ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​ បុណ្យ​។​ ចំណែក​រថយន្ដ​ខូច​កម្រិត​ស្រាល​ ម៉ូតូ​ខូច​ធ្ងន់​ចំពោះ​វត្ថុ​តាង​ទាំង​២​គ្រឿង​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ស្រុក​សំរោង​ទង​៕​

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print