រថយន្កុតឺន័របើកលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័របើកលឿនមកដល់ចំណុចផ្លូវកោងដោយ បួងចង្កូតមិនទាន់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៤ទីទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩តាមបណ្តោយផ្លូវ២៧១   កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាកហ្វ៊ុយហ្សូរ ពណ៌ស ជាប្រភេទរថយន្តកុងតឺន័រដឹកក្តារកុងស្លាកកេ ពាក់ស្លាកលេខ ភ្នំពេញ 3B-4390។ ដោយបើកធ្វើដំណើរតាមបណ្ដោយ ផ្លូវ​​២៧១ ក្នុងទិសដៅពីស្តុបណូគាឆ្ពោះទៅស្ពានអាកាស ៧មករា យ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវ​កោង ហើយរថយន្តដឹកធ្ងន់ផង ហើយ អ្នកបើកបរព្យាយាមបួងចង្កូត ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យរថយន្ដខ្លោងក្រឡាប់ផ្ងារជើង រងការខូចខាត ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញចរាចរ ដើម្បីចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print