លោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ប្រើហិង្សា ទះកំផ្លៀងអ្នកសារព័ត៌មាន TVFB និង ជេរគេសុទ្ធតែ “អាចុយម្រ៉ាយ”បែបខឹងជ្រុល ….!!!!

ចែករំលែក៖

ភ្នំពេញ៖ អ្នកសារព័ត៌មាន TVFB រងនូវអំពើហិង្សាពីមន្ត្រីនគរបាលយុត្តិធម៍ គឺកណ្តាប់ដៃលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ខណៈគាត់បាន Live ព័ត៍មានទាន់ហេតុការណ៍ករណីរថយន្តទំនើបបើកបុកខឿន អាចជាឡានអ្នកធំ ,អ្នកមាន ,អ្នកមានអំណាច,និងព្យាយាមអោយបញ្ឈប់ការLive ខ្លាចអាប់យស ម្ចាស់ឡាន តែអ្នកសារព័ត៍មានមិនអោយដាច់សាច់រឿង ក៏Liveបន្ត ទើបធ្វើអោយលោកអធិការរង ឆេះដុំ ឆួលច្រមុៈ ក្តៅស្លឹកត្រចៀក ក្តៅក្រហាយ ទប់កំហឹងមិនបាន បោះការអនុវត្តច្បាប់ចោលក្នុងទឹកទន្លេបាសាក់ ហើយចាប់យកច្បាប់ព្រៃមកអនុវត្ត បញ្ចេញកណ្តាប់ដៃទៈកំផ្លៀងបុគ្គលិក TFTV ភ្លាមៗអោយទាន់ចិត្តពុៈកញ្ជ្រោល។
ករណីប្រើហិង្សាបង្កដោយលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ ។ ខណៈមានករណីរថយន្ត Range Rover មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ 2AF-8899 បើកបុកខឿនសួនច្បារខូចខាតហើយ ព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្តនោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅ ។
ពេលនោះ មានក្រុមអ្នកសារព័ត៌មាន TVFB បានថត Live ក៏លេចមុខលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ មកគំរាមអ្នកសារព័ត៌មាន ដោយបានទះមួយកំផ្លៀង ជេរគេសុទ្ធតែ “អាចុយម្រ៉ាយ” រួចទាញយកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀតផង ដោយនិយាយថា “មេតេមក” ។
មជ្ឈដ្ឋានទូទៅជាច្រើន រង់ចាំមើលថា តើលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះលោក ឯក សារ៉ន ? ហើយករណីនេះជនរងគ្រោះត្រូវបានដាក់បណ្តឹង ឬបានសម្របសម្រួលគ្នាបញ្ចប់រឿងយ៉ាងនោះទេ គ្រាន់តែខាងបុគ្គលិកTFTV បាននិយាយយ៉ាងខ្លីថា៖ «ត្រូវទ្រាំនឹងការប្រមាថទាំងអស់អោយបានក្រុមការងារTVFB»៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print