កម្លាំងទាហានជើងទឹកអាមេរិកនឹងចូលរួម ធ្វើសមយុទ្ធជាមួយប្រទេសក្នុងតំបន់អាស៊ាន ជាលើកដំបូង។ នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលកងកម្លាំងយោធាអាមេរិក នឹងចូលរួមធ្វើសមយុទ្ធរួមគ្នា ជាមួយនឹងកម្លាំងទាហានជើងទឹករបស់បណ្តាប្រទេសជាសមាជិកអាស៊ាន។
សារព័ត៌មាន Deutsche Welle របស់អាល្លឺម៉ង នៅថ្ងៃទី២៧ ខែសីហា បានផ្សាយថា សមយុទ្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី២-៧ ខែកញ្ញា ។ ទាហានជើងទឹកអាមេរិក និង នាវាចម្បាំងរបស់១០ប្រទេសតំបន់អាស៊ាន នឹងធ្វើសមយុទ្ធ ចាប់ផ្តើមឡើងនៅថ្ងៃទី២ ខែកញ្ញា នៅទីតាំងរបស់កម្លាំងទាហានជើងទឹក ក្នុងខេត្ត Chonda ប្រទេសថៃ។ ទីតាំងខាងលើ នាវាចម្បាំងប្រទេសទាំង១១ រួមទាំងអាមេរិក នឹងធ្វើដំណើរដល់ខេត្ត កាម៉ាវ នាភាគខាងត្បូង នៃប្រទេសវៀតណាម ដែលជាតំបន់ធ្វើសមយុទ្ធដ៏សំខាន់បំផុត។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃ បានបញ្ជាក់ថា គោលដៅ នៃការធ្វើសមយុទ្ធ គឺជួយការសុវត្ថិភាពដែនសមុទ្រផងដែរ។
សមយុទ្ធរបស់កម្លាំងទាហានជើងទឹកអាមេរិក និងប្រទេសអាស៊ាន ធ្វើឡើង ស្របពេលទំនាក់ទំនងជាមួយចិន កាន់តែអាក្រក់ឡើង។ លើសពីនេះទៅទៀត ចិន និង វៀតណាម ក៏មានវិវាទនឹងគ្នា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ផងដែរ។ ប៉ុន្តែសមយុទ្ធនេះ មិនពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយ នៅក្នុងតំបន់ឡើយ ពិសេសនោះ គឺវិវាទសមុទ្រចិនខាងត្បូង៕
ក្រុមអ្នកវិភាគរបស់អូស្ត្រាលី បានលើកឡើងថា ប្រសិនបើសង្គ្រាមផ្ទុះឡើង រវាងអាមេរិក និង ចិន នៅក្នុងតំបន់អាស៊ីមែននោះ អាមេរិកអាំចនឹងចាញ់ប្រៀបចិន ដោយសារតែចិនបានបង្កើនវត្តមានយោធា ជាច្រើន នៅក្នុងតំបន់អាស៊ី។ មួយវិញទៀត គេអាចនិយាយបានថា តំបន់អាស៊ី គឺជាភូមិសាស្ត្ររបស់ចិនទៅហើយ៕ សាធី