សាលាខណ្ឌសែនសុខបានចេញរបាយការណ៍ទូទាត់សរុបនូវប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន
ថា បានចំនួនជាង១៦០០លានរៀលឬស្មេីជាង៤០មឺុនដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥
នេះ ជាប្រាក់ចំណូលដែលបានមក ពីសេវាសាធារណះនៃការិយាល័យច្រកចេញចូលតែមួយ របស់ខណ្ឌ។ នេះបេីតាមការអះអាងរបស់មន្ត្រីថ្នាក់ដឹកនាំរបស់សាលាខណ្ឌសែនសុខ ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះថា នៅពេលជិតបំណាច់ឆ្នាំនេះ សាលាខណ្ឌរបស់លោកបានទទួលប្រាក់ចំណូលសរុបចំនួន១៦០៣ ៧៥២ ៣០០រៀល ឬស្មេីជាង៤០មឺុនដុល្លារ អាមេរិក ដែលជាប្រាក់ចំណូលបានមកពី សេវាសាធារណះនៃការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌគឺមានការកេីនឡេីងច្រេីនជាងឆ្នាំមុន ។
លោក អីុ យូរ៉ាមុន្នី ប្រធានការិយាល័យច្រកចេញចូលតែមួយ របស់សាលាខណ្ឌសែនសុខបានមានប្រសាសន៍ថា យោងតាមរបាយការណ៍ដែលទេីបទូទាត់បូកសរុបប្រចាំ២០១៥នេះការិយាល័យច្រកចេញចូលតែមួយ បានទទួលប្រាក់ចំណូលសរុប ចំនួន ១ ៦០៣ ៧៥២៣០០ រៀល ពីសេវាសាធារណះ ។ លោក បន្តថា ប្រាក់ចំណូលទាំងនេះ ភាគច្រេីនបានមកពី សេវាផ្នែកវិ័ស័យ ដីធ្លី (សុរិយោដី និងសំណង់) បន្ទាប់មកផ្នែកសាធារណការ(ធ្វេីផ្លាកលេខម៉ូតូ)និងបន្ទាប់មកទៀតផ្នែក និត្យានុកូដ្ឋាន(ដូចជាការបញ្ជាក់សំបុត្រកំណេីតផ្សេងៗ)។ល។
នៅក្នុងចំណោម១២វិស័យ។លោកបន្តថា ការិយាល័យច្រកចេញចូលតែមួយរបស់សាលាខណ្ឌសែនសុខបានបង្កេីតឡេីងនិងដាក់អោយដំណេីរការ នៅអំឡុងខែមេសា ឆ្នាំ ២០១៤ ហេីយនៅបំណាច់ឆ្នាំទី១នោះ យេីងបានទទួលនូវប្រាក់ចំណូល សរុបប្រចាំឆ្នាំបានចំនួន ៩២៧ ៨៤៧ ០០០ រៀលតិចជាងឆ្នាំ២០១៥។
លោក អីុ យូរ៉ាមុន្នី បានមានប្រសាន៍បញ្ជាក់ថា ទាំងអស់នេះដោយសារ ការយកចិត្តទុកដាក់ឃោសនាអំពាវនាវ របស់លោក លី សាវេត អភិបាលខណ្ឌ ដេីម្បីអោយប្រជាពលរដ្ឋ បានដឹងអំពីរបៀបមកបង់សេវាសាធារណះនៅច្រកចេញចូលតែមួយរបស់ខណ្ឌ ដេីម្បីលប់បំបាត់នូវអំពេីពុករលួយ របស់មន្ត្រីថ្នាក់ក្រោម និងដេីម្បី លេីកស្ទួយជីវភាពប្រជាពលរដ្ឋកំុអោយបន្តបង់ចំណាយប្រាក់ ផ្សេងទៅអោយមន្ត្រី រត់ការយកកុំមុយស្យុងក្រៅ ដែលនាំអោយមានបាតុភាពអាក្រក់កន្លងមក និងធ្វេីអោយមានការ ប៉ះពាល់ ជះឥទ្ឋិពលអាក្រក់ដល់រដ្ឋាភិបាល។
បច្ចុប្បន្ន ស្ថានភាពស្មុកស្មាញពាក់ព័ន្ឋការប្រព្រឹត្តអំពេីពុករលួយ នៅខណ្ឌសែនសុខត្រូវបានបញ្ចប់ស្ទេីរតែទំងស្រុងហេីយ តាមរយះការប្រេីប្រាស់មធ្យោបាយថ្មីរបស់រាជរដ្ឋាភិបាល តាមការកំណត់តម្លៃ សេវាសាធារណះយកលុយក្នុងកំរិតទាបបំផុតនៅទូទាំងប្រទេស ប៉ុន្តនៅតាមតំបន់ខ្លះគេនៅលាក់លៀម មិនផ្សព្វផ្សាយអោយប្រជជនបានដឹងពីរបៀបមកទទួលសេវាសាធារណះនៅតាមឃុំ សង្កាត់របស់ខ្លួននៅឡេីយទេហេីយខណ្ឌសែនសុខជាគំរូល្អ៕ (ដកស្រង់ពីសហការីសារព័ត៍មានក្នុងស្រុក)