អ្នកពុលចំណីអាហារនិងទឹកក្រូចកូកាកូឡានោមចេញឈាម ក្អួតចង្អោរ ទន់ដៃទន់ជើងស្លាប់ម្នាក់ក្នុងចំណោមដល់ទៅ៤៨នាក់ 

ចែករំលែក៖

ខេត្តពោធិសាត់ៈ មានរណីពលរដ្ឋពុលទឹកក្រូចកូកាកូឡាបណ្តាលអោយក្អួតចង្អោរ មានខ្លះទៀតនោមចេញឈាមកើនឡើងដល់៤៨នាក់ហើយនៅក្នុងនោះមានជនរងគ្រោះម្នាក់បានស្លាប់ឯស្រុកបាកានគិតមកដល់ថ្ងៃទី២៧.ខែធ្នូ.ឆ្នាំ២០១៥ ។

មុនពេលមានហេតុការណ៍ដ៏អាក្រក់នេះគឺមានភ្ញៀវញាតិមិត្តប្រុសស្រីបានមកចូលរួម ក្នុងពិធីសែនព្រេនស្វាមីភរិយាថ្មោងថ្មីវ័យចំណាស់មួយគូកាលវេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី២៤.ខែធ្នូ .ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។

 លោក សារុន ចាន់ធី ស្នងការនគបាលខេត្តពោធិសាត់ប្រាប់កាសែតក្នុងស្រុកឲ្យដឺងថា ករណីពុលអាហារនឹងទឹកក្រូចកូកាកូឡាបានកើតឡើងនៅក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកបាកានខេត្តពោធិ៍សាត់ គ្រាមានពិធីសែនព្រេនប្ដីប្រពន្ធវ័យចំណាស់មួយគូ ដែលប្ដីឈ្មោះ ហុន ហន អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ វិន ភឿន អាយុ៣៨ឆ្នាំ។ បន្ទាប់ពីពិធីសែនព្រេនតាមប្រពៃណីរួចសាមីដើមការបានអញ្ជើញភ្ញៀវមានប្រហែលជា៤ទៅ៥តុដើម្បីចូលរួមពិសារអាហារអបអរសាទរ និងទទួលដឹងឮគូស្វាមីភរិយាថ្មី ។ សមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគបាលស្រុកបាកានបានបន្តឲ្យដឹងថា កម្មវិធីតូចតាចនេះមានរៀបចំម្ហូបអាហារប្រមាណ២ទៅ៣មុខ ដោយឡែកភេសជ្ជះ មានស្រា និងទឹកក្រូចកូកាកូឡាផងដែរ។ ពេលដែលហូបភ្លាមៗនោះមិនទាន់មានអ្នកណា ពុលនោះទេ លុះចប់ពិធីត្រឡប់ទៅដល់ផ្ទះវិញស្រាប់តែមានអ្នកខ្លះក្អួត អ្នកខ្លះវិលមុខ ទន់ដៃទន់ជើង និងនោមចេញឈាម ទើបដឹងថាពុលអាហារនិងទឹកក្រូចកូកាកូឡាក្នុងពិធីសែនប្ដីប្រពន្ធនោះ ក៏បញ្ជូនទៅមណ្ឌលសុខភាពឃុំ ខ្លះទៅមន្ទីរពេទ្យបង្អែកបឹងខ្នារ ខ្លះទៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ហើយនៅថ្ងៃទី២៥.ខែធ្នូ.ឆ្នាំ២០១៥ដោយសារស្ថានភាពអ្នកជំងឺមួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងពេក ក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញចំនួន ០៧នាក់ហើយ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ចំពោះករណី ខាងអាជ្ញាធរខេត្តពោធិ៍សាត់ និងមន្រ្តីសុខាភិបាលខេត្តពោធិសាត់បានបញ្ជូនមន្រ្តីជំនាញ ដើម្បីចុះទៅកាន់ភូមិតំាងគោក ឃុំកើតហេតុខាងលើ ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុពិតប្រាកដ។ 

មានការព្រួយបារម្ហផងដែរ បន្ទាប់ពីមានការលួចផលិតផលិតផលក្លែងក្លាយ និងមានភាពធូរលុងដោយសមត្ថកិច្ចជំនាញក៏មានការហូរចូលនូវផលិតផលខូចគុណភាពជាដើម។ សុខ ខេមរា 

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print