លោក​ ថេ​ង​ សុ​ថុ​ល​ អភិបាលរង​ខណ្ឌ​សែន​សុខ​ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​ HIGHLAND​ CONCRETE

ចែករំលែក៖

​ភ្នំពេញ​៖​ ដោយ​មាន​សំណូមពរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ មក​សាលា​ខណ្ឌ​សែន​សុខ​ពាក់ព័ន្ធ​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​ HIGHLAND​ CONCRETE​ ពី​បញ្ហា​បង្ហូរ​ ទឹក​ និង​កា​កា​សំណល់​ចូល​ផ្លូវ​សារ​ធារ​ណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​ លោក​ ថេ​ង​ សុ​ថុ​ល​ អភិបាល​នៃ​គណៈ​អភិបាលរង​ខណ្ឌ​សែន​សុខ​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​។​ ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​ HIGHLAND​ CONCRETE​ ស្ថិត​នៅ​ ផ្លូវ​១០១៩​ ហាណូយ​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំ​ពេ​ញុ​។​

ABC (9)

​ក្នុង​ការ​ចុះ​ពិនិត្យ​ក្រុមហ៊ុន​ខាងលើ​ លោក​ ថេ​ង​ សុ​ថុ​ល​បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ចំណុច​ដូច​ខាងក្រោម​៖

​ទី​1-​ ក្រុមហ៊ុន​ត្រូវ​កែ​អាង​ស្តុក​ទឹក​អោយ​មាន​លក្ខណៈ​ស្តង់ដារ​ និង​បច្ចេកទេស​។​

​ទី​២-​ ទឹក​ដែល​ក្រុមហ៊ុន​បង្ហូរ​ចូល​លូរ​របស់​រដ្ឋ​ត្រូវ​គឺជា​ទឹក​ដែល​មិន​មាន​កាក​សំណល់​ស៊ីម៉ង់​។​

​ទី​៣-​ប​ញ្ឃ​ប់​សកម្មភាព​បញ្ចេញ​ទឹ​ទក​កខ្វក់​ដែល​មាន​ជាតិ​ស៊ីម៉ងត៍​និង​ធូលី​ផ្សេងៗ​ពី​កាក​សំណល់​នៃ​ការ​លាយ​បេតុង​លាង​ថ្ម​ខ្សាច់​លាង​សំអាត​រថយន្ត​និង​ឧ​ប្រ​ណ៍​ប​ហ​រើ​ប្រាស់​របស់​រោងចក្រ​ខ្លួន​បង្ហូរ​ចេញ​មក​លើ​ថ្នល់​និង​ជុំវិញ​រាល់ថ្ងៃ​ដែល​បណ្តាល​អោយ​មាន​ភក់ជ្រាំ​មិន​ថា​រដូវប្រាំង​ ឫក៍​ រដូវវស្សា​ឡើយ​។​

​ទី​៤-​ ហាម​យក​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់ត៍​និង​ខ្សាច់​ចត​តាម​ដងផ្លូវ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើ​រាល់​ព្រឹក​

​លោក​ ថេ​ង​ សុ​ថុ​ល​បន្ត​ថា​ លោក​លើកទឹកចិត្ត​ដល់​បងប្អូនរ​ករបរ​ទទួលទាន​ ឬ​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ​ ទន្ទឹម​ និង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ពាក់​បញ្ហា​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​ សុខមាលភាព​ប្រជា​ ពលរដ្ឋ​ជា​រួម​ បើ​អាជីវកម្ម​ ឬ​ក្រុម​ណាមួយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ និង​ប្រយោជន៍​ប្រជា​រដ្ឋ​លោក​ និង​ចុះ​ពិនិត្យ​ និង​ធ្វើការ​ណែនាំ​ភ្លាមៗ​ ហើយ​បើ​ក្រុមហ៊ុន​នៅ​តែ​មិន​អនុវត្តន៍​តាម​សេចក្តីណែនាំ​ អាជ្ញាធរ​ខណ្ឌ​និង​សុំ​គោល​ទៅ​សាលា​រាជធានី​ចុះ​បិទ​អា​ជី​នោះ​ តែ​ម្តង​។​

​ក្នុង​ករ​ដោះស្រាយ​ក្នុង​ករណី​ខាងលើ​នេះ​តំណាង​ខាង​ក្រុមហ៊ុន​លោក​ យល់​ព្រមយក​សំណើរ​របស់​ប្រជាពលរដ្ឋ​ប៉ុន្តែ​សុំ​ទុក​ពេល​អោយ​ខាង​ក្រុមហ៊ុន​រយៈពេល​មួយ​ខែ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ថៅកែរ​ធំ​សិន​មួយ​ខែ​ក្រោយ​និង​អាជ្ញាធរ​ខណ្ឌ​ម្ត​ម្តងទៀត​ដើម្បី​ឆ្លើយ​តប​និង​បញ្ហា​ខាងលើ​។​

​ប្រជាពលរដ្ឋ​ពិតជា​សាទរ​ និង​គាំទ្រ​ពេញទំហឹង​នូវ​ចំណាត់ការ​របស់​លោក​ ថេ​ង​ សុ​ថុ​ល​អភិបាលរង​ខណ្ឌ​សែន​សុខ​ដែល​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​

​ប្រជា​ពល​សំណូមពរ​អោយ​អាជ្ញាធរ​ខណ្ឌ​ជួយ​ពិនិត្យ​ ទីតាំង​ស្តុក​ស៊ីម៉ង់​ (K)​ដែល​មាន​ទីតាំង​ជាប់​និង​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ HIGHLAND​ CONCRETE​ នោះ​ផង​ ព្រោះ​បាន​យក​រថយន្ត​ធន​ធំ​ចត​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ ជា​ពិសេស​ តែង​បាញ់​ទឹក​លាង​រថយន្ត​បណ្តាល​អោយ​មានទឹក​ហូរ​លិច​ផ្លូវ​ជា​ប្រចាំ​ដែរ​ ដូច្នេះ​ការ​ជន់​លិច​ផ្លូវ​ខាងលើ​ គឺ​បណ្តាល​មក​ពី​ ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ HIGHLAND​ CONCRETE​ និង​ ទីតាំង​ស្តុក​ស៊ីម៉ង់​ (K)​ ដែល​គ្រប់​គ្រង់​ដោយ​ ម្ចាស់​ ឈ្មោះ​ ហួរ​ បាន​បង្ហូរទឹក​ និង​កាក​សំណល់​ដាក់​លូរ​ និង​ផ្លូ​រ​សាធារណៈ​ ៕​

ABC (8)

ABC (7)

ABC (6)

ABC (5)

ABC (4)

ABC (3)

ABC (2)

ABC (1)

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print