ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ បាន អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់មណ្ឌលសុខភាពព្រះសង្ឃ តម្លៃប្រមាណ ១លានដុល្លារ។ មណ្ឌលសុខភាពព្រះសង្ឃ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ព្រះសង្ឃក៍ជាមនុស្ស ដូច្នេះបញ្ហាសុខភាពតែងតែកើតមាន ចំពោះព្រះសង្ឃ នេះជាមូលហេតុដែល នាំឲ្យពុទ្ធបរិសទ័ រួមគ្នាផ្ដួចផ្ដើម ក៍សាងនូវមណ្ឌល សុខភាពសម្រាប់ព្យាបាល ព្រះសង្ឃ និងសម្រាប់ផ្តល់សេវាសុខភាពសាធារណៈជូនព្រះសង្ឃគ្រប់ព្រះអង្គ មកពីគ្រប់ ទិសទី ដែលមានអាពាធិ៍ ដើម្បីសម្រាកព្យាបាលដោយមិនគិតថ្លៃ និងដាច់ដោយ ឡែកពីអ្នកជំងឺជាគ្រហស្ថផងដែរ។ ព្រោះព្រះសង្ឃជាស្រែបុណ្យ សាសនា ជាសាសនារបស់រដ្ឋ ប្រជាពលរដ្ឋគ្រប់រូបគោរពព្រះពុទ្ធសាសនា ដូច្នេះយើងទាំងអស់គ្នាត្រូតែលើស្ទូយ និងចូលរួមគោរពប្រតិបត្ដិឲ្យបានល្អ នោះទើបជាតិយើងរុងរឿងថ្កុំថ្កើង។
សម្ដេចក្រឡាហោមបានបន្ដថា៖ ដោយមានការកង្វះខាតនូវថវិកាចំបាច់ ដើម្បីយកមកបង្ហើយ នូវមណ្ឌលសុខភាព ព្រះសង្ឃនេះ បច្ចុប្បន្ន ថវិកាបាន៦០ម៉ឺុនដុល្លារ ដូច្នេះនូវខ្វះ៤០ម៉ឺនដុល្លារ ទៀត ដើម្បីយកមកក៍សាងបង្ហើយ។ ពាក់ពន្ធ័ថវិកានេះ សម្ដេចក្រឡាហោម ក៍បានសន្យានិងគ្រោងផ្ដើមធ្វើបុណ្យសាមគ្គីមួយ នៅក្នុងខែមិនា ខាងមុខនេះ ដើម្បីប្រមូលបច្ច័យចូលរួម ក៍សាងមជ្ឈមណ្ឌលសុខភាពព្រះសង្ឃនេះ។ ក្នុងឱកាសនោះសម្ដេចក្រឡាហោម ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ជើកគោកថ្មី ដែលចូលជាធរមាននៅ ដើមខែមករា ឆ្នាំ ២០១៦នេះ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ អគារមណ្ឌលសុខភាព ព្រះសង្ឃ សាងសង់នៅលើផ្ទៃដីជាង១ហិកតា មានកំពស់ ៣ជាន់ ចែកចេញជាបន្ទប់ការិយាល័យ បន្ទប់ព្យាបាលចំនួន ៧៩បន្ទប់ ហើយ បានចាប់ដំណើរការសាងសង់ តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ គ្រោងបញ្ចប់នៅឆ្នាំ២០១៧ ខាងមុខ។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ថវិកាសាងសង់មណ្ឌលសុខភាពព្រះសង្ឃនេះ ទទួលបានមកពីកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទ។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការកសាងមណ្ឌលសុខភាពព្រះសង្ឃ និងសមិទ្ធផលនានាក្នុងមណ្ឌលនេះគឺជាទីសេនាសនៈ ដ៏សំខាន់ចំពោះព្រះសង្ឃ និងត្រូវបានចាត់ទុកជាធម្មទាន ដ៏ធំមួយក្នុងជំនឿ នៃព្រះពុទ្ធសាសនា ពីព្រោះមណ្ឌលនេះ នឹងក្លាយជា មន្ទីរពេទ្យសម្រាប់ព្រះសង្ឃដំបូងក្នុងសម័យកាលបច្ចុប្បន្ន សម្រាប់ផ្តល់សេវាសុខភាពសាធារណៈជូនព្រះសង្ឃគ្រប់ព្រះអង្គ មកពីគ្រប់ ទិសទី ដែលមានអាពាធ ដើម្បីសម្រាកព្យាបាលដោយមិនគិតថ្លៃ និងដាច់ដោយឡែកពីអ្នកជំងឺជាគ្រហស្ថ ផងដែរ។
ក្រៅពីធ្វើពិធីបញ្ចុះបឋមសិលា ក៏មានពិធីរាប់បាតព្រះសង្ឃ ១២៥០អង្គផងដែរ។ មណ្ឌលសុខភាពព្រះសង្ឃ ស្ថិតនៅភូមិគ្រួស សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ៕
ដោយ៖ សំរិត