សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ខ្ញុំ​ជូន​ផ្លូវ​វេ​ង​ស្រេង​ជា​កាដូ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​គ្មាន​បង់លុយ​តទៅ​ទៀត

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​រំលង​អ​ធា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ បញ្ជាក់​ថា​ ផ្លូវ​វេ​ង​ស្រេង​ជា​កាដូ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​គ្មាន​បង់លុយ​តទៅ​ទៀត​ទេ​ ។​

abc

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖​

«​ខ្ញុំ​ជូន​ផ្លូវ​វេ​ង​ស្រេង​ជា​កាដូ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​គ្មាន​បង់លុយ​តទៅ​ទៀត​។​

​ខ្ញុំ​បាន​មើលឃើញ​កាន់តែ​ច្បាស់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង​ទាំង​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​វេ​ង​ស្រេង​ និង​ពលរដ្ឋ​នៅ​ទូ​ទាំង​រាជធានី​ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​នេះ​។​ ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ក៏​សូម​អរគុណ​ពលរដ្ឋ​ដែល​បាន​សរសេរ​ផ្តល់​ព័ត៌មាន​ពិត​មក​កាន់​ Facebook​ របស់ខ្ញុំ​អំពី​បញ្ហា​ និង​ការ​ព្រួយបារម្ភ​ទាំងឡាយ​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​នៅ​លើ​កំណាត់​ផ្លូវ​នេះ​។​

​ក្រោយ​ពី​បាន​សិក្សា​ល្អិតល្អន់​មួយ​កម្រិត​ធំ​ថែម​ទៀត​ គឺ​រាជរដ្ឋាភិបាល​សម្រេច​ទិញ​យក​ការ​វិនិយោគ​ទាំងមូល​នៃ​ផ្លូវ​វេ​ង​ស្រេង​នេះ​មក​កាន់កាប់​ទាំងស្រុង​វិញ​។​ ខ្ញុំ​បាន​បញ្ជា​ទៅ​សាលាក្រុង​ និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​បញ្ឈប់​យក​លុយ​ទាំងស្រុង​ចាប់ពី​ពេល​ចេញ​ដំណឹង​នេះ​ ហើយ​ចាប់ពី​ពេល​នេះ​តទៅ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ទូទៅ​គឺ​ឈប់​បង់ប្រាក់​តទៅ​ទៀត​ហើយ​។​ នេះ​គឺជា​កាដូ​សម្រាប់​បងប្អូន​ជនរួមជាតិ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ២០១៦​ នេះ​!

​បងប្អូន​និង​សន្សំ​បាន​ប្រាក់​ដែល​ធ្លាប់​បង់ថ្លៃ​ផ្លូវ​មក​លើកកំពស់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​វិញ​។​

​យប់​នេះ​ខ្ញុំ​មិន​សំរាក​ទេ​រង់ចាំ​មើល​ការ​យល់​ឃើញ​ និង​ការ​ផ្តល់​មតិ​របស់​ជនរួមជាតិ​តទៅ​ទៀត​។​

​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ជាមួយ​ដំណឹង​នេះ​ ហើយ​សូម​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​គ្រប់ពេល​ជា​និច្ច​»​ ៕​

...

abss

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print