ភ្នំពេញ៖ ដោយមានសំណូមពរពីសំណាក់ប្រជាពលរដ្ឋ មកសាលាខណ្ឌសែនសុខពាក់ព័ន្ធក្រុមហ៊ុនលាយស៊ីម៉ង់ត៍ HIGHLAND CONCRETE ពីបញ្ហាបង្ហូរ ទឹក និងកាកាសំណល់ចូលផ្លូវសារធារណៈ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលរងខណ្ឌសែនសុខបានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់។ ក្រុមហ៊ុនលាយស៊ីម៉ង់ត៍ HIGHLAND CONCRETE ស្ថិតនៅ ផ្លូវ១០១៩ ហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញុ។
ក្នុងការចុះពិនិត្យក្រុមហ៊ុនខាងលើ លោក ថេង សុថុលបានណែនាំដល់តំណាងក្រុមហ៊ុនចំណុចដូចខាងក្រោម៖
ទី1- ក្រុមហ៊ុនត្រូវកែអាងស្តុកទឹកអោយមានលក្ខណៈស្តង់ដារ និងបច្ចេកទេស។
ទី២- ទឹកដែលក្រុមហ៊ុនបង្ហូរចូលលូររបស់រដ្ឋត្រូវគឺជាទឹកដែលមិនមានកាកសំណល់ស៊ីម៉ង់។
ទី៣-បញ្ឃប់សកម្មភាពបញ្ចេញទឹទកកខ្វក់ដែលមានជាតិស៊ីម៉ងត៍និងធូលីផ្សេងៗពីកាកសំណល់នៃការលាយបេតុងលាងថ្មខ្សាច់លាងសំអាតរថយន្តនិងឧប្រណ៍បហរើប្រាស់របស់រោងចក្រខ្លួនបង្ហូរចេញមកលើថ្នល់និងជុំវិញរាល់ថ្ងៃដែលបណ្តាលអោយមានភក់ជ្រាំមិនថារដូវប្រាំង ឫក៍ រដូវវស្សាឡើយ។
ទី៤- ហាមយករថយន្តធុនធំដឹកស៊ីម៉ង់ត៍និងខ្សាច់ចតតាមដងផ្លូវបង្កអោយមានការកកស្ទះចរាចរណ៍ស្ទើរាល់ព្រឹក
លោក ថេង សុថុលបន្តថា លោកលើកទឹកចិត្តដល់បងប្អូនរករបរទទួលទាន ឬអាជីវកម្មគ្រប់ប្រភេទនៅទឹកដីខណ្ឌសែនសុខ ទន្ទឹម និងការធ្វើអាជីវកម្មរបស់ខ្លួនសូមចូលរួមសហការជាមួយអាជ្ញាធរខណ្ឌពាក់បញ្ហា សណ្តាប់ធ្នាប់សាធារណៈ និង សុខមាលភាពប្រជា ពលរដ្ឋជារួម បើអាជីវកម្ម ឬក្រុមណាមួយធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងប្រយោជន៍ប្រជារដ្ឋលោក និងចុះពិនិត្យ និងធ្វើការណែនាំភ្លាមៗ ហើយបើក្រុមហ៊ុននៅតែមិនអនុវត្តន៍តាមសេចក្តីណែនាំ អាជ្ញាធរខណ្ឌនិងសុំគោលទៅសាលារាជធានីចុះបិទអាជីនោះ តែម្តង។
ក្នុងករដោះស្រាយក្នុងករណីខាងលើនេះតំណាងខាងក្រុមហ៊ុនលោក យល់ព្រមយកសំណើររបស់ប្រជាពលរដ្ឋប៉ុន្តែសុំទុកពេលអោយខាងក្រុមហ៊ុនរយៈពេលមួយខែដើម្បីជួបពិភាក្សាជាមួយថៅកែរធំសិនមួយខែក្រោយនិងអាជ្ញាធរខណ្ឌម្តម្តងទៀតដើម្បីឆ្លើយតបនិងបញ្ហាខាងលើ។
ប្រជាពលរដ្ឋពិតជាសាទរ និងគាំទ្រពេញទំហឹងនូវចំណាត់ការរបស់លោក ថេង សុថុលអភិបាលរងខណ្ឌសែនសុខដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ប្រជាពលសំណូមពរអោយអាជ្ញាធរខណ្ឌជួយពិនិត្យ ទីតាំងស្តុកស៊ីម៉ង់ (K)ដែលមានទីតាំងជាប់និងក្រុមហ៊ុនលាយស៊ីម៉ង់ HIGHLAND CONCRETE នោះផង ព្រោះបានយករថយន្តធនធំចតលើចិញ្ចើមផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ ជាពិសេស តែងបាញ់ទឹកលាងរថយន្តបណ្តាលអោយមានទឹកហូរលិចផ្លូវជាប្រចាំដែរ ដូច្នេះការជន់លិចផ្លូវខាងលើ គឺបណ្តាលមកពី ក្រុមហ៊ុនលាយស៊ីម៉ង់ HIGHLAND CONCRETE និង ទីតាំងស្តុកស៊ីម៉ង់ (K) ដែលគ្រប់គ្រង់ដោយ ម្ចាស់ ឈ្មោះ ហួរ បានបង្ហូរទឹក និងកាកសំណល់ដាក់លូរ និងផ្លូរសាធារណៈ ៕
ដោយ៖ តុង សីហា