នាំនារីទៅគេងផ្ទះសំណាក់ សុីនំមិនសងលុយ នាងឡូឡា ក៏បង្កហិង្សាសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយនារីដែលបម្រើការងារនៅ KTV ដោយសារយកទៅគេង ហើយមិនអោយលុយ «សុីនំអត់សងលយុយ»។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នៅបន្ទប់លេខ១៥ផ្ទះសំណាក់បាវិតឋានសួគ៍ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត  ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា៖ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ
ហ៊ាង រ៉ា អាយុ៣២ឆ្នាំមុខរបរបុគ្គលិកកាសុីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកនារីរងគ្រោះមានឈ្មោះស ន អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ(ផ្ការីកក្នុងសួនជាយដែន)មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យស្រុកមណ្ឌលសីមាខេត្តកោះកុង។
ប្រភពបន្តថាមុនកើតហេតុជនសង្ស័យនិងនារីរងគ្រោះបានចូលដេកផ្ទះសំណាក់បន្ទប់លេខ១៥យីហោឋានសួគ៍ បន្ទាប់ពីរួមរក្ស័រួចក៏បានដើរចេញពីក្នុងបន្ទប់ធ្វើមិនដឹងស្រាប់តែនារីរងគ្រោះបានទារលុយក៏បង្កការប្រើហឹង្សាដោយជនសង្ស័យបានវាយមួយដៃចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសុំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print