បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ដើរ​ដួល​ធ្លាក់​ក្នុង​ទឹក​ស្រែប្រាំង​លង់​ស្លាប់​ស្មានថា​ ជា​អំពើ​ឃាតកម្ម​នៅ​ស្រុក​រមាស​ហែក​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ ហើយ​ដើរ​ដួល​ចូល​ក្នុង​ទឹក​ស្រែប្រាំង​ ងើបមុខ​ពី​ក្នុង​ទឹក​មិន​រួច​បណ្តាល​ឲ្យ​លង់​ស្លាប់​កាលពីរ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​រាម​សេនា​ ឃុំ​អណ្តូង​ពោធិ៍​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

IMG-20151226-WA0005

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ មាស​ ហ៊​ន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ផឹកស្រា​ស្រវឹង​ជោកជាំ​រួច​ដើរ​ចេញពីផ្ទះ​ចម្ងាយ​៦០​ម៉ែត្រ​ ក៏​ដួល​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក​ស្រែប្រាំង​ជម្រៅ​ត្រឹម​កំ​ភូ​ន​ជើង​គ្មាន​អ្នក​ណា​ឃើញ​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ មាន​អ្នក​ភូមិ​ម្នាក់​បាន​ដើរមក​តាម​ភ្លឺស្រែ​ប្រទះ​ ឃើញ​ជន​រង​គ្រោះ​ដួល​ដេក​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក​ស្រែប្រាំង​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​មក​មើល​ដំបូង​សង្ស័យ​ថា​ ជា​អំពើ​ឃាតកម្ម​ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​សព​ជន​រង​គ្រោះ​។​

​ក្រោយ​ពី​ពិនិត្យ​សព​រួច​មក​មិនឃើញ​មាន​ស្លាកស្នាម​ជា​អំពើ​ឃាតកម្ម​គឺ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្រវឹងស្រា​ជោកជាំ​ហើយ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​វាលស្រែ​ហើយ​ក៏​ដួល​ធ្លាក់​ចូល​ក្នុង​ស្រែក​ផ្កាប់មុខ​ក្នុង​ទឹក​ងើប​មិន​រួច​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង​ ។​ ម្យ៉ាងទៀត​ ជន​រង​គ្រោះ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​តេ​តា​ណុះ​ប្រកាច់​ធ្លាក់​ចូល​ទឹក​ ងើប​មិន​រួច​បណ្តាល​ឲ្យ​ស្លាប់​។​

​ក្រោយ​ពី​ពិនិត្យ​សព​រួច​ សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

IMG-20151226-WA0006

IMG-20151226-WA0002

...

ដោយ៖ យឹ​ម​ សុ​ថា​ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print