ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញចេញអនុក្រឹត្យមួយ ស្តីពី “ការបំពេញបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ” ចំនួន១.៧០០កន្លែង លើក្របខ័ណ្ឌដែលមានស្រាប់ ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់ នៃការងារការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ នេះបើយោងតាមអនុក្រឹត្យ ចេញកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែល អង្គភា នគរដ្រេហ្គន ទើបទទួលបាននៅថ្ងៃទី៣០ ខែសីហា នេះ ។
មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នឹងប្រកបដោយតម្លាភាព យុត្តិធម៌ និង គ្មានការប្រព្រឹត្តអំពើពុករលួយ ៕
...
ដោយ៖ ចេស្តា