ពលរដ្ឋនៅលើកោះប៉ាពួ ដែលជាអតីត អាណានិគមន៍ របស់ប្រទេសហុល្លង់ ធ្លាក់នៅក្នុងអំពឹហិហ្សាកាន់តែខ្លាំង ហើយពលរដ្ឋនៅក្នុងតំបន់នោះ ចង់បានឯករាជ្យផ្តាច់ខ្លួនចេញពីឥណ្ឌូនេស៊ី ដោយសារតែ ប៉ាពួ មាន ទំនៀមទម្លាប់ ប្រពៃណីខុស ស្រឡះពីឥណ្ឌូនេស៊ី។
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមានវ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយនៅពេលតំណាលគ្នានោះដែរ ប្រទេសនេះបានក្លាយ ជាសមាជិក នៃអង្គការសហប្រជាជាតិ និង សហគមន៍នៃបណ្តាប្រទេសនិយាយភាសាពរទុយហ្គាល់ផងដែរ។ ទម្រាំទទួលបានឯករាជ្យ ទីម័រខាងកើត បានទទួល រងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាលពីអំឡុងឆ្នាំ ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។
ប្រជាជាតិដែលជាអតីតខេត្តទី២៧ របស់ឥណ្ឌូណេស៊ី និងមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយនេះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ ជាជម្រកសម្រាប់ប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) និងមានរដ្ឋធានីឈ្មោះ ឌីលី។ ងាកទៅមើលដានប្រវត្តិសាស្ត្រវិញ ដែនដីដែលស្ថិតនៅក្នុងចំណោមបណ្តាកោះទាំងជាង ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សដំបូងមកតាំងទីលំនៅ កាលពី ៤២,០០០ឆ្នាំមុនម្ល៉េះ។
នៅពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបញ្ជូនកម្លាំងទាហាន៦ពាន់នាក់ទៅបំបែកហ្វូងបាតុករ បង្កនូវអំពើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ប៉ាពួ (Papua) ជាតំបន់ដែលមាន ទំនៀមទម្លាប់ ប្រព្រៃណី ចម្លែកខុសពីប្រទេសឥណ្ឌូនេស៊ី។
ប៉ូលិស និងទាហានជាង៦ពាន់នាក់ ត្រូវបានរដ្ឋាភិបាល បញ្ជូនទៅកាន់ដែនកោះ Papua ស្ថិតនៅតំបន់ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ីនេះ ខណៈកើតមានបាតុកម្មហិង្សា។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អំពើហិង្សានៅ Papua បានកើនឡើង ដោយសារតែក្រុមនិស្សិត និងពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្ម ដោយគប់ដុំថ្មទៅលើកងកម្លាំងសន្តិសុខ និងដុតបំផ្លាញអគាររបស់រដ្ឋ និងទ្រព្យសម្បត្ដិសាធារណៈ។ ក្នុងពេលមានភាពចលាចលនោះ អ្នកទោសជាង២៥០នាក់ បានរត់ចេញពីគុក ដោយសុវត្ថិភាព។
ដោយឡែក មូលហេតុបណ្តាលឲ្យមានបាតុកម្មខាងលើនេះ គឺកើតឡើង ដោយសារតែក្រុមនិស្សិតនៅ Papua ត្រូវកម្លាំងប៉ូលិសចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ ដុតបំផ្លាញទង់ជាតិឥណ្ឌូនេស៊ី ហើយប្រើប្រាស់ពាក្យសម្ដី ប្រមាថ ប្រកាន់ពូជនសាសន៍។ នៅតំបន់ខ្លះ បាតុកម្មបានក្លាយទៅជាអំពើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន រហូតធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាច្រើនថែមទៀតផង។ នេះគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ
នៅក្នុងតំបន់ Papua និងខេត្តមួយចំនួន នៅជិតខាង មានប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារឯករាជភាព នៅលើដែនដីរបស់ខ្លួន ដោយផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌូនេស៊ី។ ដែនកោះ Papua ជាអតីតទឹកដី ក្រោមការគ្រប់គ្រងរបស់ប្រទេសហូល្លង់ ហើយត្រូវបានដាក់បញ្ជូល ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅអំឡុងឆ្នាំ១៩៦៩ តាមរយៈការបោះឆ្នោតដឹកនាំ ដោយអង្គការសហប្រជាជាតិ។ ដែនកោះ Papua ដ៏ធំមួយនេះ មានទំនៀបទម្លាប់រស់នៅ ខុសពីប្រជាពលរដ្ឋឥណ្ឌូនេស៊ី។
អំពើហឹង្សាពាក់ព័ន្ធបាតុកម្មបានបំផ្លាញអគារដ្ឋាភិបាល នៅប៉ាពួ ឥណ្ឌូនេស៊ីត្រូវការប្រាក់ជិត៥លានដុល្លារ សម្រាប់ជួសជុល។ ក្រុមបាតុករបានដុតបំផ្លាញរថយន្ដ និងអគាររបស់រដ្ឋ នៅក្នុងដែនកោះប៉ាពួ នោះមក រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី អាចនឹងត្រូវចំណាយថវិកាជាតិ រហូតដល់៧០ពាន់លានរូពី ឬស្មើនឹង៤,៩លានដុល្លារអាម៉េរិក សម្រាប់ការជួសជុលអគារ ដែលត្រូវក្រុមបាតុករដុតបំផ្លាញ នៅក្នុងខេត្តភាគខាងកើត នៃប្រទេសនេះ។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅឋានសាធារណៈ លោក Basuki Hadimuljono បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុង Nusa Dua នៃកោះបាលី កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ម្សិលមិញនេះថា ក្រសួងរបស់លោកនឹងចាប់ផ្តើមការងារនេះ ក្នុងពេលដ៏ឆាប់ៗនេះ។ លោកបាននិយាយថា“ ខ្ញុំនឹងហោះហើរទៅកាន់កោះប៉ាពួ នៅយប់នេះ” ។ លោក បានបន្ថែមថា អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការយោធាឥណ្ឌូនេស៊ី (TNI) ក៏កំពុងតែធ្វើដំណើរទៅកាន់ ប៉ាពួ នៅថ្ងៃនេះដែរ។
លោក Basuki បានបន្ដថា ការងារជួសជុលអគារដែលត្រូវការខូចខាត ដោយសារតែក្រុមបាតុករដុតបំផ្លាញនោះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ ក្នុងរយៈពេលមួយខែនេះ។ “ ខ្ញុំគិតថា ករណីនេះ គឺខុសគ្នាពីរលកយក្សស៊ូណាមិ ឬការរញ្ជួយដីនោះឡើយ ដោយវាមិនមែនជាការបំផ្លិចបំផ្លាញជាទ្រង់ទ្រាយធំនោះទេ។ ខ្ញុំសង្ឃឹមថា ការងារនេះក៏នឹងមិនចំណាយពេលយូរដែរ”។
លោក Basuki បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានកំណត់អគារ នៃការិយាល័យរបស់រដ្ឋាភិបាល ចំនួន៧ ដែលត្រូវការជួសជុល រួមទាំងអគាររដ្ឋសភាប្រជាជនប៉ាពួ (MRP) ថែមទៀតផង។ ឥឡូវ លោកកំពុងគណនាថវិកា ដែលត្រូវការចំណាយសម្រាប់ការងារនេះ អាចប្រហែល៧០ពាន់លានរូពី(លុយឥណ្ឌូនេស៊ី) ឬប្រហែលជិត៥លានដុល្លារអាម៉េរិក។
សូមជម្រាបថា ភាពវឹកវរនេះ បានញាំញីកោះប៉ាពួ និងប៉ាពួខាងលិច អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ករណីនេះបានបង្កឡើង ដោយសារតែមានការរើសអើង ប្រកាន់ជាតិសាសន៍ ប្រឆាំងនឹងនិស្សិតប៉ាពូ នៅលើកោះជ្វាខាងកើត កាលពីពេលកន្លងមកនេះ។
នៅក្នុងតំបន់ Papua និងខេត្តមួយចំនួន នៅជិតខាង មានប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារឯករាជភាព នៅលើដែនដីរបស់ខ្លួន ដោយផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌូនេស៊ី។ ដែនកោះ Papua ជាអតីតទឹកដី ក្រោមការគ្រប់គ្រងរបស់ប្រទេសហូល្លង់ ហើយត្រូវបានដាក់បញ្ជូល ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅអំឡុងឆ្នាំ១៩៦៩ តាមរយៈការបោះឆ្នោតដឹកនាំ ដោយអង្គការសហប្រជាជាតិ។ ដែនកោះ Papua ដ៏ធំមួយនេះ មានទំនៀបទម្លាប់រស់នៅ ខុសពីប្រជាពលរដ្ឋឥណ្ឌូនេស៊ី៕