ពលរដ្ឋនៅកោះ​ Papua កំពុងតែស្វែងរកឯករាជ្យ ពីឥណ្ឌូនេស៊ី ដូចទីម័រ​ខាងកើតឬ​?

ចែករំលែក៖

ពលរដ្ឋនៅលើកោះ​ប៉ាពួ ដែលជាអតីត អាណានិគមន៍ របស់ប្រទេសហុល្លង់ ធ្លាក់នៅក្នុងអំ​ពឹហិហ្សាកាន់តែខ្លាំង​ ​ហើយពលរដ្ឋនៅក្នុងតំបន់នោះ ចង់បានឯករាជ្យផ្តាច់ខ្លួន​ចេញពី​ឥណ្ឌូនេស៊ី  ដោយសារតែ ប៉ាពួ មាន ទំនៀមទម្លាប់ ប្រពៃណីខុស ស្រឡះពីឥណ្ឌូនេស៊ី​។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រ​ទេសដែលមានវ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី​ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ហើយនៅពេលតំ​ណាលគ្នា​នោះដែរ ប្រទេសនេះបានក្លាយ ជាសមាជិក នៃអង្គការសហប្រជាជាតិ និង សហគមន៍នៃ​បណ្តាប្រទេសនិយាយ​ភាសាពរទុយហ្គាល់ផងដែរ។ ទម្រាំទទួលបាន​ឯករាជ្យ ទីម័រខាង​កើត បានទទួល រងនូវទុក្ខវេទនា ជាពិសេសអំពើហិង្សា និងទុរភិក្សកាល​ពីអំឡុងឆ្នាំ ១៩៧៤ ដល់ ១៩៩៩ ដែលបានសម្លាប់មនុស្ស រហូតដល់ ១០២,៨០០នាក់ឯណោះ។

ប្រជាជាតិដែលជាអតីតខេត្តទី២៧ របស់ឥណ្ឌូណេស៊ី និងមានព្រំដែនជាប់ ​ប្រទេសឥណ្ឌូ​ណេ​ស៊ីតែមួយនេះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ ជាជម្រកសម្រាប់ប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) និងមានរដ្ឋធានីឈ្មោះ ឌីលី។ ងាកទៅមើល​ដាន​ប្រវត្តិសាស្ត្រវិញ ដែនដីដែលស្ថិតនៅក្នុងចំណោមបណ្តាកោះទាំងជាង ១៧,០០០ របស់​ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានមនុស្សដំបូងមកតាំងទីលំនៅ កាលពី ៤២,០០០ឆ្នាំ​មុន​ម្ល៉េះ។

នៅពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបញ្ជូនកម្លាំងទាហាន​៦ពាន់នាក់​ទៅបំ​បែកហ្វូងបាតុករ បង្កនូវអំពើហិង្សា​ ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅក្នុង​តំបន់ប៉ាពួ​ (Papua) ជាតំបន់ដែលមាន ទំនៀម​ទម្លាប់ ប្រព្រៃណី ចម្លែកខុសពីប្រទេសឥណ្ឌូនេស៊ី។

ប៉ូលិស និងទាហានជាង៦ពាន់នាក់ ត្រូវ​បានរដ្ឋាភិបាល បញ្ជូនទៅកាន់ដែនកោះ​ Papua  ស្ថិត​នៅតំបន់ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី​នេះ​ ខណៈកើតមាន​បាតុ​កម្មហិង្សា​។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អំពើ​ហិង្សានៅ​ Papua ​ បានកើនឡើង ដោយសារតែក្រុមនិស្សិត​​ និងពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្ម​ ដោយ​គប់ដុំថ្មទៅលើកងកម្លាំងសន្តិសុខ និងដុតបំផ្លាញអគាររបស់រដ្ឋ និងទ្រព្យសម្បត្ដិសាធារណៈ​។​ ក្នុង​ពេលមាន​ភាពចលាចលនោះ  អ្នកទោសជាង២៥០នាក់ ​បានរត់ចេញពីគុក ដោយសុវត្ថិភាព។

ដោយឡែក មូលហេតុបណ្តាលឲ្យមានបាតុកម្មខាងលើនេះ គឺកើតឡើង ដោយសារតែ​ក្រុមនិស្សិតនៅ​ Papua ​ត្រូវកម្លាំងប៉ូលិស​ចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ​ ដុតបំផ្លាញ​ទង់ជាតិឥណ្ឌូនេស៊ី​​​ ហើយប្រើប្រាស់ពាក្យសម្ដី​ ប្រមាថ ប្រកាន់ពូជនសាសន៍​។ នៅតំបន់ខ្លះ បាតុកម្មបានក្លាយទៅជាអំពើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯក​ជន រហូតធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាច្រើនថែមទៀតផង​។​​ នេះគឺជាបាតុ​កម្ម​ទ្រង់ទ្រាយធំ​បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក​នេះ

នៅក្នុងតំបន់ Papua  និងខេត្តមួយចំនួន នៅជិតខាង​​ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ទាម​ទារ​ឯករាជភាព នៅលើដែនដីរបស់ខ្លួន ដោយផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌូនេស៊ី។ ដែន​កោះ Papua ​ជាអតីត​ទឹក​ដី ក្រោម​ការគ្រប់​គ្រងរបស់ប្រទេសហូល្លង់​ ហើយត្រូវ​បានដាក់​បញ្ជូល ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅអំឡុងឆ្នាំ​១៩៦៩​ តាមរយៈការបោះឆ្នោត​ដឹកនាំ ដោយអង្គការសហប្រជាជាតិ​។ ដែនកោះ ​Papua ដ៏ធំមួយនេះ ​មាន​ទំនៀប​ទម្លាប់​រស់នៅ ខុសពីប្រជាពលរដ្ឋឥណ្ឌូនេស៊ី​។

អំពើហឹង្សាពាក់ព័ន្ធបាតុកម្ម​បានបំផ្លាញអគារដ្ឋាភិបាល នៅប៉ាពួ ឥណ្ឌូនេស៊ីត្រូវការ​ប្រាក់​ជិត​៥លានដុល្លារ សម្រាប់ជួសជុល។ ក្រុមបាតុករបានដុតបំផ្លាញរថយន្ដ និងអគាររបស់រដ្ឋ នៅក្នុងដែនកោះប៉ាពួ នោះមក រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី អាចនឹងត្រូវចំណាយថវិកាជាតិ រហូតដល់៧០ពាន់លានរូពី ឬស្មើនឹង៤,៩លាន​ដុល្លារ​អាម៉េរិក សម្រាប់ការជួសជុលអគារ ដែលត្រូវក្រុមបាតុករដុតបំផ្លាញ នៅក្នុងខេត្ត​ភាគខាង​កើត នៃប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅឋានសាធារណៈ លោក Basuki Hadimuljono បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុង Nusa Dua នៃកោះបាលី កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ម្សិលមិញនេះថា ក្រសួងរបស់លោកនឹងចាប់ផ្តើមការងារនេះ ក្នុងពេល​ដ៏ឆាប់ៗនេះ។ លោកបាននិយាយថា“ ខ្ញុំនឹងហោះហើរទៅកាន់កោះប៉ាពួ នៅយប់នេះ” ។ លោក បានបន្ថែមថា អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការយោធាឥណ្ឌូនេស៊ី (TNI) ក៏កំពុងតែធ្វើដំណើរទៅកាន់ ប៉ាពួ នៅថ្ងៃនេះដែរ។

លោក Basuki បានបន្ដថា ការងារជួសជុលអគារដែលត្រូវការខូចខាត ដោយសារតែ​ក្រុមបាតុ​ករដុតបំផ្លាញនោះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ ក្នុងរយៈពេលមួយខែនេះ។ “ ខ្ញុំគិតថា ករណីនេះ គឺខុសគ្នាពីរលកយក្សស៊ូណាមិ ឬការរញ្ជួយដីនោះឡើយ ដោយវាមិន​មែនជាការបំផ្លិចបំផ្លាញជាទ្រង់ទ្រាយធំនោះទេ។  ខ្ញុំសង្ឃឹមថា ការងារនេះក៏នឹងមិនចំណាយពេលយូរដែរ”។

លោក Basuki បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានកំណត់អគារ នៃការិយា​ល័យ​​​របស់រដ្ឋាភិបាល ចំនួន៧ ដែលត្រូវការជួសជុល រួមទាំង​អគាររដ្ឋសភាប្រជាជនប៉ាពួ (MRP) ថែមទៀតផង។ ឥឡូវ លោកកំពុងគណនាថវិកា ដែលត្រូវការចំណាយ​សម្រាប់​ការងារ​នេះ អាច​ប្រហែល៧០ពាន់លានរូពី(លុយឥណ្ឌូនេស៊ី) ឬប្រហែល​ជិត៥លានដុល្លារ​អាម៉េរិក។

សូមជម្រាបថា ភាពវឹកវរនេះ បានញាំញីកោះប៉ាពួ និងប៉ាពួខាងលិច អស់រយៈពេលជា​ច្រើន​​សប្តាហ៍មកហើយ។ ករណីនេះបានបង្កឡើង ដោយសារតែមាន​ការរើស​​អើង ប្រកាន់ជាតិសាសន៍ ប្រឆាំងនឹងនិស្សិតប៉ាពូ នៅលើកោះជ្វាខាងកើត កាលពីពេលកន្លងមកនេះ។

នៅក្នុងតំបន់ Papua និងខេត្តមួយចំនួន នៅជិតខាង​​ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារឯករាជភាព នៅលើដែនដីរបស់ខ្លួន ដោយផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌូនេស៊ី។ ដែនកោះ Papua ​ជាអតីត​ទឹក​ដី ក្រោម​ការគ្រប់​គ្រងរបស់ប្រទេសហូល្លង់​ ហើយត្រូវ​បានដាក់បញ្ជូល ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅអំឡុងឆ្នាំ​១៩៦៩​ តាមរយៈការបោះឆ្នោត​ដឹកនាំ ដោយអង្គការសហប្រជាជាតិ​។ ដែនកោះ ​Papua ដ៏ធំមួយនេះ ​មាន​ទំនៀប​ទម្លាប់​រស់នៅ ខុសពីប្រជាពលរដ្ឋឥណ្ឌូនេស៊ី​៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print