ខេត្តកណ្តាល៖ អោយរាងចាលមើល៍ ក្រុមចោរអំបុក ចោរអម្បែងឃើញម្ចាស់ចំការមិននៅ ព្រហើនហ៊ានចូលទៅលួចផ្លែដូង ខ្សែភ្លើង និងម៉ូទ័រទឹក ត្រូវនគរបាលឃាត់ខ្លួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ទីបំផុតលោក អាត ចន្ទ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើរលួច” ដែលប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២ សីហា ២០១៩ តាមមាត្រា៣៥៣,៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ជនរងគ្រោះឈ្មោះ ប៉េង ស៊ុនឈីវ ភេទប្រុស អាយុ៧១ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករ ។
ជនជាប់ចោទឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សាក្សីបានអោយដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទរ័ ដែលគេទុកបូមទឹកនៅក្នុងចំការ ។ ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន សមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវវច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថាខ្លួនពិតជាបាន ធ្វើសកម្មភាពលួចពិតប្រាកដមែន រីឯគ្រឿងញៀនវិញបានប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយដែរ៕
ដោយ៖ ឆ ដា