ខេត្តកំពង់ស្ពឺ ៖ មធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលឈ្មួញយកមកលាក់ទុកនៅក្នុងព្រៃ ដើម្បីគេច វេសពីការបង្ក្រាបនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកា របង្ក្រាប ព្រមទាំងដកហូតធ្វើជា សម្បត្តិរដ្ឋទាំងឈើទាំងតែម្តង ។
ការបង្ក្រានេះធ្វើឡើងកាលពីរសៀ លថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជិតផ្ទះថៅកែឈើល្បីប្រចាំស្រុក ឱរ៉ាល់តែម្តង ស្ថិតក្នុងភូមិដំ បងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពបានអោយដឹថា រថយន្តកែច្នៃបាកុងចំនួន០៣គ្រឿ ងនិងឈើហ៊ុប០២កំណាត់មុខកាត់ធំៗដែ លក្រុមឈ្មួញយកមកលាក់ទុកក្នុងព្រៃបន្ទាប់ពីយុទ្ធនាការបង្ក្រា បទូរទាំងប្រទេសយ៉ាងក្តៅកគុករួ ចមកនោះ ត្រូវបានសមត្ថកិច្ចក៏ប្រទះឃើញក្ រោយពេលដែលក្រុមឈ្មួញទុច្ចរិ តយកមកលាក់ទុកដើម្បីគេចពីការបង្ ក្រាបរបស់សមត្ថកិច្ច តែទោះជាយ៉ាងណានៅតែគ្មានវាសនា លកអដូចការរំពឹងទុកឡើយ ។
មន្ត្រីអាវុធហត្ថខេត្តអោយដឹងថា លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេ ត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង) ចំនួន០៣គ្រឿង នឹងរឹបអូសនូវឈើហ៊ុប២កំណាត់ធំមា នមុខកាត់ធំ មិនក្រោម១០ម៉ែត្រគូបឡើយ ការចុះបង្ក្រាបនេះបន្ទាប់ពីកម្លាំង ជំនាញធ្វើការរុករកនិងស្រា វជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ។
មន្ត្រីដដែលបន្តថា ការបង្ក្រា បរថយន្តបាកុងទាំង០៣គ្រឿងខាងលើនេះ គឺអនុវត្តតាមបទបញ្ជាយ៉ាងក្តៅ គគុ ករបស់នាយឩត្តមសេនីយ៍សៅ សុខា ក្នុងការបង្ក្ ាបទល្មើសធនធានធម្មជាតិទូរទាំងប្ រទេសដើម្បីទប់ស្កាត់បទល្មើសធនធា នធម្មជាតិបំផ្លាញព្រៃឈើជាចំបងនោះ ។
ជាងនេះទៅទៀតឯកឩត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ ពឺមានប្រសាសន៍ថាខេត្តកំពង់ស្ពឺ មិនមែនជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសនិងលាក់ទុកមធ្យោបាយប្ រព្រឹត្តបទល្មើសព្រៃឈើនោះឡើយ ដោយលោកមានប្រសាសន៍ថារាក់បទល្មើ សព្រៃឈើបង្ក្រាបទាល់តែអស់មិនថា ក្រុមឈ្មួញមានអំណាចឬបុណ្យសក្តិ ធំប៉ុនណាឡើយ ៕ សេនាស័ក្តិ