ខេត្តរតនគីរី ៖ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នៅពេល នេះ កម្លាំងសមត្ថកិច្ចបានត្រៀមបញ្ជូនខ្លួនពួកគេទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យដែលឃាត់ខ្លួនបានទាំង០៦នាក់ រួមមាន ៖
ទី១.ឈ្មោះ សាង វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី២.ឈ្មោះ រាជ្យ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី៣.ឈ្មោះ ម៉ី ភិរម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី៤.ឈ្មោះ ហៀប ទូត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី៥.ឈ្មោះ អ៉ី ភ័ស្ត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ទី៦.ឈ្មោះ បិន ស្រីលាភ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងអស់។
ដកអូសបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់(៤ថង់ធំ៤ថង់ទូច) ទម្ងន់១៥•៣៨ ក្រាមទាំងសំបកថង់,ម៉ូតូចំនួន០១គ្រឿង ,ទូរស័ព្ទ០៤គ្រឿង ,ជញ្ជីញ០២គ្រឿង ,ថង់ច្រកថ្នាំញៀនមួយចំនួនទៀតនិងសម្ភារៈសេពមួយចំនួនទៀតផងដែរ ។
ជនសង្ស័យរួមទាំងវត្ថុតាង នាំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕ ដោយ ៖ ជីវ័ន្ត