ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាក្តីស្រមៃចង់ ដឹកនាំអាមេរិក ថែមមួយអាណត្តិទៀតរបស់លោកត្រាំ ពិបាកក្លាយទៅជាការពិត ដោយសារតែ ពលរដអាមេរិក បាត់បង់ទំនុកចិត្តទៅលើការដឹកនាំរបស់លោក។
នៅពេលនេះលោកត្រាំកំពុងតែប្រើប្រាស់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដើម្បីទាក់ទាញពលរដ្ឋគាំទ្រ។ ប៉ុន្តែពលរេដ្ឋអាមេរិកជាច្រើនរងផលប៉ះពាល់ដោយសារតែ ការដំឡើងពន្ធទាំងនោះ ។
នៅពេលនេះលោកត្រាំបានប្រកាសថា លោកនឹងចាត់វិធានការតឹងតែងបំផុតទៅលើចិន បើលោកជាប់ឆ្នោតជាថ្មី។លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងចាត់វិធានការយ៉ាងតឹងតែងបំផុតទៅលើចិន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក នៅអាណត្តិទីពីរខាងមុខនេះ។ លោក ត្រាំ បានចោទប្រកាន់ចិនថា ចិនបានព្យាយាម និងពន្យារពេលវេលាពិភាក្សា ដោយរង់ចាំឲ្យការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ រួចរាល់ ទើបចិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ។
ជាមួយគ្នានេះដែរ លោក ត្រាំ ក៏បានខឹងសម្បាយ៉ាងខ្លាំង អំពីសកម្មភាពពន្យារពេលរបស់ចិន ដោយលោកបានប្រកាសថា « គិតមើល រឿងអ្វីនឹងកើតឡើងចំពោះចិន បើខ្ញុំទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងកាន់តែលំបាក នៅពេលនោះ ប្រភពផ្គត់ផ្គង់របស់ចិន នឹងធ្លាក់ចុះ បណ្តាលឲ្យក្រុមហ៊ុនចិន អាចនឹងក្ស័យធន…»
លោក Thomas Donohue អគ្គនាយកមន្ទីរពាណិជ្ជកម្មអាមេរិក បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC ថា បណ្តាក្រុមហ៊ុនអាមេរិក និងពលរដ្ឋអាមេរិក កំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការដំឡើងពន្ធ ទៅលើទំនិញនាំចូលពីប្រទេសចិន។ ដូច្នេះទំនិញនាំចូលពីប្រទេសចិន នឹងឡើងថ្លៃ ពលរដ្ឋក៏ត្រូវការចំណាយច្រើនផងដែរ ហើយចំណូល មិនមានតុល្យភាពនឹងការចំណាយ។
លោក ត្រាំ តែងតែលើកឡើងថា ចិនបានព្យាយាមអូសបន្លាយ ឬពន្យារពេលវេលា ដោយរង់ចាំ ទុកឲ្យការបោះឆ្នោតអាមេរិក នាឆ្នាំ២០២០ រួចរាល់សិន ទើបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ។
ការប្រឈមមុខនឹងភាពតានតឹង កាន់តែខ្លាំងឡើង រវាងអាមេរិក និងចិន បានកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោនដំឡើងពន្ធទៅលើផលិតផលកាត់ដេរ មានតម្លៃ១១២ពាន់លានដុល្លារអាម៉េរិក។ ជាការតបតវិញនោះ ចិនក៏បានសម្រេចដំឡើងពន្ធទៅលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃ៧៥ពាន់លានដុល្លារ៕
ដោយ៖ មែវ សាធី