ទឹកពណ៌ក្រហមឆ្អៅហូរពេញមុខរោងចក្រក្រដាស់នៅសង្កាត់ស្ទឹងមានជ័យទី៣ សង្ស័យជាថ្នាំគីមី ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ

ចែករំលែក៖

  ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិដំណាក់ធំ៣  សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានការព្រួយបារម្ភនិងភ័យខ្លាចមានការប៉ះពាល់ដល់សុខភាពជាខ្លាំង ព្រោះមានទឹកពណ៌ក្រហមឆ្អៅមួយសង្ស័យថាជាទឹកថ្នាំគីមី បានហូរចេញពីរោងចក្រដាស់ យ៉ាងច្រើនពេញផ្លូវតែម្ដង ហើយស្ទើរាល់ថ្ងៃតែម្ដងពុំមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឡើយ ។
     ប្រជាពលរដ្ឋបានបង្ហើបថា ទឹកថ្នាំពណ៌ក្រហមខាងលើនេះ អាចនិងមានការប៉ះពាល់សុខភាពដល់ពួកគាត់ដែលរស់នៅជុំវិញទីនោះ ក៏ដូចជាអ្នកដំណើរផងដែរ ហើយទីនេះក៏មានកន្លែងស្តុកកាកសំណល់ដែលសល់ពីការផលិតក្រដាស់ធ្វើឲ្យមានធុំក្លិនស្អុយអាសោចពេញភូមិរបស់គាត់ និងពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។
      ជាមួយគ្នានោះ ប្រជាពលរដ្ឋមានការសូមសូមណូមពរដល់ក្រសួងដែលដែលពាក់ព័ន្ធ ឬក៏អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ មេត្តាចុះត្រួតពិនិត្យ និងធ្វើការណែនាំនូវម្ចាស់ទីតាំងដែលផលិតក្រដាសនេះផង ដើម្បីសម្រួលដល់ការរស់នៅសុខសាន្តរបស់ពួកគាត់ និងដើម្បីទីក្រុងស្អាតផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print