ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវបេ តុងមួយកន្លែងស្ថិតក្នុងភូមិដំណា ក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានការព្រួយបារម្ភនិងភ័យខ្លាចមា នការប៉ះពាល់ដល់សុខភាពជាខ្លាំង ព្រោះមានទឹកពណ៌ក្រហមឆ្អៅមួយសង្ស័យថាជាទឹកថ្នាំគីមី បានហូរចេញពីរោងចក្រដាស់ យ៉ាងច្រើនពេញផ្លូវតែម្ដង ហើយស្ទើរាល់ថ្ងៃតែម្ដងពុំមានកា រអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋា នឡើយ ។
ប្រជាពលរដ្ឋបានបង្ហើបថា ទឹកថ្នាំពណ៌ក្រហមខាងលើនេះ អាចនិងមានការប៉ះពាល់សុខភាពដល់ពួ កគាត់ដែលរស់នៅជុំវិញទីនោះ ក៏ដូចជាអ្នកដំណើរផងដែរ ហើយទីនេះក៏មានកន្លែងស្តុកកាកសំ ណល់ដែលសល់ពីការផលិតក្រដាស់ធ្វើ ឲ្យមានធុំក្លិនស្អុយអាសោចពេញភូ មិរបស់គាត់ និងពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋមានការសូមសូមណូ មពរដល់ក្រសួងដែលដែលពាក់ព័ន្ធ ឬក៏អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ មេត្តាចុះត្រួតពិនិត្យ និងធ្វើការណែនាំនូវម្ចាស់ទីតាំ ងដែលផលិតក្រដាសនេះផង ដើម្បីសម្រួលដល់ការរស់នៅសុខសាន្ តរបស់ពួកគាត់ និងដើម្បីទីក្រុងស្អាតផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ