ភ្នំពេញ៖ យកលិខិត លេខ២៤០ ស.ជ.ណ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ ចុះទៅបិទអាជីវកម្មដឹហាប់ខារ៉ាអូខេគ្រួសារ ស្ថិតនៅផ្ទះលេខ២២៩ ផ្លូវម៉ាស៊ីនទឹក ភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។
លោកអភិបាលរងបានឲ្យថឹងថា ការចុះបិទនេះធ្វើឡើង បន្ទាប់ពីអាណាព្យាបាលសិស្សដាក់ពាក្យបណ្តឹង ហើយអាជ្ញាធរបានចុះត្រួតពិនិត្យទីតាំង កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ រកឃើញមានក្មេងមិនទាន់គ្រប់អាយុស្លៀកពាក់សិស្សសាលាចូលមកច្រៀងខារ៉ាអូខេពពាក់ពពូន ផ្ទុយពីអនុក្រិត្យលេខ១៩១ អនក្របក ចុះថ្ងៃទី២៩ ឧសភា ២០១៤ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរមនុស្សពេញវ័យ ត្រង់ជំពូក៥ មាត្រា៥ “ការហាមប្រាមអនីតិជនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់បរិវេណមណ្ឌលកម្សាន្តទេសចរមនុស្សពេញវ័យ ដូចជាឌីស្កូតែក និងរង្គសាលឡើយ” អនិតិជនអាចចូលទៅកម្សាន្តក្នុងបរិវេណមណ្ឌលកម្សាន្តទេសចរមនុស្សពេញវ័យដូចជា ខារ៉ាអូខេ និងបៀហ្គាឌិនបាន ក្នុងករណីមានឪពុកម្តាយ ឬអាណាព្យាបាលទៅជាមួយ ដើម្បីធ្វើការធានាអៈអាងច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បានញ្ជាឲ្យចុះត្រួតពិនិត្យ ក្លឹប ដឺហាប់ ខារ៉ាអូខេគ្រួសារ THE HUB FAMILY KTV រកឃើញមានក្មេងសិស្សសាលាអាយុក្រោយ១៨ឆ្នាំ មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន ។
ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេរនេះ ដែលមានក្មេងសិស្សសាលាមានស្រី មានប្រុស បានមកប្រមូលផ្តុំ ពពាក់ពពូនគ្នានៅទីនេះ ដោយសារតែមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋដែលជាអណាព្យាបាលថា កូនៗរបស់ខ្លួន មិនសូវបានចូលរៀននោះទេ ដោយសារតែពួកគេបាននាំគ្នាទៅចូលច្រៀងនៅខារ៉ាអូខេខាងលើនេះ ស្ទើរជារៀងរាល់់ថ្ងៃ នៅក្នុងការបង្ក្រាប និងបិទខារ៉ាអូខេនេះ កម្លាំងបានឃាត់ខ្លួនកូនសិស្សសាលាប្រុសស្រី ដែលមានអាយុ១២, ១៣,១៧ឆ្នាំចុះក្រោម បានចំនួន២៧នាក់ ខណៈកំពុងពពាក់ពពានគ្នាច្រៀងខារ៉ាអូខេ ។
នៅក្នុងប្រតិបត្តិការនោះដែរ ពេលកម្លាំងសមត្ថកិច្ចឃាត់ក្រុមក្មេងសិស្សសាលា ដែលចូលច្រៀងខារ៉ាអូខេនេះ ក៏មានការប្រទូសរ៉ាយពីម្ចាស់ខារ៉ាអូខេ ព្រមទាំងបានដៀលអាជ្ញាធរនូវពាក្យអសុរោះផងដែរ ហើយបានប្រើពាក្យសម្តីព្រមានថា អាជ្ញាធរខណ្ឌហឹ្នងចុះមកធ្វើការកន្លែងនេះមិនខ្លាចជ្រុះបុណ្យស័ក្តិទេ ៕
ដោយ៖ ជ្រោយពេជ្រ