(UPDATE)៖ គណៈបញ្ជាការខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកហ៊ុយ សារុន អភិបាលរងខណ្ឌ ដោយមានបញ្ជាពីលោក ឃ្លាំង ហួត ចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ​គ្រួសារ​ ដឹ​ហាប់​ ជា​ស្ថាពរ​

ចែករំលែក៖

ភ្នំពេញ៖ យកលិខិត​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លេខ​២៤០​ ស.ជ.ណ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ ​ចុះទៅ​បិទ​អាជី​​វ​កម្ម​​ដឹហាប់​ខារ៉ា​អូខេ​គ្រួសារ​ ស្ថិត​នៅ​ផ្ទះ​លេខ​២២៩ ផ្លូវ​ម៉ា​ស៊ីន​ទឹក​ ភូមិ​ទី​៣ សង្កាត់-ខណ្ឌ​ជ្រោយ​ចង្វា ។

IMG_9222 (1)

លោកអភិបាលរងបានឲ្យថឹងថា ការ​ចុះ​បិទ​នេះធ្វើ​ឡើង​​ បន្ទាប់​ពី​អាណា​ព្យាបាល​​សិស្ស​ដាក់​ពាក្យ​បណ្តឹង​ ហើយ​អាជ្ញា​ធរ​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ២០១៥ រក​ឃើញ​មាន​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ស្លៀក​ពាក់​សិស្ស​សាលា​ចូល​មក​ច្រៀង​ខារ៉ា​អូខេ​ពពាក់​ពពូន​ ផ្ទុយ​ពី​អនុ​ក្រិត្យ​លេខ​១៩១ អន​ក្រ​ប​ក​ ចុះ​ថ្ងៃ​ទី​២៩ ឧសភា ២០១៤ របស់​រាជ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​គ្រប់​គ្រង​មណ្ឌល​កម្សាន្ត​ទេសចរមនុស្ស​ពេញ​វ័យ ត្រង់ជំពូក៥ មាត្រា៥ “ការហាមប្រាមអនីតិជនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់បរិវេណមណ្ឌលកម្សាន្តទេសចរមនុស្សពេញវ័យ ដូចជាឌីស្កូតែក និងរង្គសាលឡើយ” អនិតិជនអាចចូលទៅកម្សាន្តក្នុងបរិវេណមណ្ឌលកម្សាន្តទេសចរមនុស្សពេញវ័យដូចជា ខារ៉ាអូខេ និងបៀហ្គាឌិនបាន ក្នុងករណីមានឪពុកម្តាយ ឬអាណាព្យាបាលទៅជាមួយ ដើម្បីធ្វើការធានាអៈអាងច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥ បានញ្ជាឲ្យ​ចុះ​ត្រួតពិនិត្យ​ ក្លឹ​ប​ ដឺហាប់​ ខារ៉ាអូខេ​គ្រួសារ​ THE HUB FAMILY KTV រកឃើញមានក្មេងសិស្សសាលាអាយុក្រោយ១៨ឆ្នាំ មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន ​។

ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេរនេះ ដែលមានក្មេងសិស្សសាលាមានស្រី មានប្រុស បានមកប្រមូលផ្តុំ ពពាក់ពពូនគ្នានៅទីនេះ ដោយសារតែមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋដែលជាអណាព្យាបាលថា កូនៗរបស់ខ្លួន មិនសូវបានចូលរៀននោះទេ ដោយសារតែពួកគេបាននាំគ្នាទៅចូលច្រៀងនៅខារ៉ាអូខេខាងលើនេះ ស្ទើរជារៀងរាល់់ថ្ងៃ នៅ​ក្នុង​ការ​បង្ក្រាប និង​បិទ​ខារ៉ាអូខេ​នេះ ​កម្លាំង​បាន​ឃាត់ខ្លួន​កូនសិស្ស​សាលា​ប្រុស​ស្រី ដែល​មាន​អាយុ​១២, ១៣,១៧​ឆ្នាំ​ចុះក្រោម បាន​ចំនួន​២៧​នាក់ ខណៈ​កំពុង​ពពាក់ពពាន​គ្នា​ច្រៀង​ខារ៉ាអូខេ ។

នៅក្នុងប្រតិបត្តិការនោះដែរ ​ពេល​កម្លាំង​សមត្ថកិច្ច​ឃាត់​ក្រុម​ក្មេង​សិស្ស​សាលា​ ​ ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​នេះ ​​ក៏​មាន​ការ​ប្រទូសរ៉ាយ​​ពី​ម្ចាស់​ខារ៉ាអូខេ​ ​ព្រម​ទាំង​បាន​ដៀល​អាជ្ញាធរ​នូវ​ពាក្យ​អសុរោះ​ផង​ដែរ ហើយបានប្រើពាក្យសម្តីព្រមានថា អាជ្ញាធរខណ្ឌហឹ្នងចុះមកធ្វើការកន្លែងនេះមិនខ្លាចជ្រុះបុណ្យស័ក្តិទេ ៕

IMG_9224 (1)

IMG_9225

IMG_9217

IMG_9221 (1)

IMG_9219

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print