ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ដោយពលរដ្ឋបានយល់ច្បាស់ស្តី ពីគោលនយោបាយភូមិឃុំមានសុ វត្ថិភាព ទើបពួកគាត់នាំគ្នាប្រគល់អា វុធកែច្នៃកាំភ្លើងខ្យល់ចំនួ ន១៦ដើមរួមនិងបំពង់ទប់ខ្ យល់ចំនួន៣ ជូនសមត្ថកិច្ចស្រុកស្វាយលើ ខេត្តសៀមរាបថែរក្សាបន្ត។
ការទទួលអាវុធកែច្នៃនេះដែរ បានធ្វើឡើងស្ថិតនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្វាយលើស្ រុកស្វាយលើខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ នេះថា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្វាយលើស្រុកស្វាយលើបាន សហការជាមួយកម្លាំងពាក់ព័ន្ធ នឹងមេភូមិបិតផ្កា ឃុំស្វាយលើបានបើកកិច្ចប្ រជុំផ្សព្វផ្សាយស្តីពីគោលនយោ បាយភូមិឃុំមានសុវត្ថិភាពជូ នប្រជាពលរដ្ឋ។
មន្ត្រីដដែលបានបន្តថា ក្រោយពីបានស្តាប់ការផ្សព្ វផ្សាយចប់ប្រជាពលរដ្ឋភូមិបិ តផ្កាបានស្ម័គ្រចិត្តប្រគល់ អាវុធកែច្នៃកាំភ្លើងខ្យល់ ជូនដល់សមត្ថកិច្ចសរុបចំនួន ១៦ដើមរួម និងបំពង់ទប់ខ្យល់ចំនួន៣។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះមានអាវុ ធកែច្នៃប្រភេទខ្យល់សរុបចំ នួន១៨០ដើមហើយដែលប្រជាពលរដ្ ឋបានស្ម័គ្រចិត្តប្រគល់ជូន ដល់សមត្ថកិច្ចនគរបាល។ ក្នុងនោះ នៅស្រុកស្វាយលើ ចំនួន ១៥៨ ដើមមានប្រភេទអាវុធខ្យល់ចំ នួន៥៨ដើមនិងអាវុធព្រៃចំនួ ន៩៩ដើមនិងនៅស្រុកវ៉ារិន ចំនួន២២ដើមជាប្រភេទអាវុធ ខ្យល់។
លោកអធិការស្រុកបញ្ជាក់ថា សូមបងប្អូនពលរដ្ឋភ្ញាក់រលឹក ឡើងនឹងមិនត្រូវរក្សាទុកអា វុធខុសច្បាប់នោះទេ ព្រោះវាជាទង្វើល្មើសច្បាប់ ។ ត្រូវយកមកប្រគល់ឲ្យសមត្ថកិ ច្ចគ្រប់គ្រងបន្តទើបជាការ ប្រសើរ៕ ប៊ុនរិទ្ធី