តារាល្បីៗពីកម្ពុជាត្រៀមចេញទៅច្រៀងរាំនៅប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ តារាប្រុសស្រីល្បីឈ្មោះពីកម្ពុជា​ជាច្រើនរូប គ្រោងនឹងចាកចេញពីកម្ពុជាទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូងក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងអាន់សាន់។ ជាព្រឹត្តិការណ៍កម្សាន្តនិងជំនួបជុំពលករពីកម្ពុជាដ៏ធំនៅទីនោះផងដែរ។

តារាចម្រៀងទាំងនោះរួមមាន លោកព្រាប សុវត្តិ និងកូនប្រុសទាំង៣ លោក ខេម កញ្ញា អ៊ីវ៉ា លោក អូន លោក វណ្ណដា លោក ប៉ែន ចំរ៉ុង លោក គូម៉ា លោក Tempi Tris ក្រុមតន្ត្រី ចចកសមុទ្រ និងសិល្បករមួយចំនួនទៀត។

កម្មវិធីនេះត្រូវបានគេដឹងដែរថានឹតត្រូវធ្វើឡើងនៅទីក្រុងអាន់
សាន់នាកីឡាដ្ឋានអ៊ុនណូរី និងរៀបចំផលិតដោយក្រុមហ៊ុនឡេងណាវ៉ាត្រា។ នេះមិនមែនជាព្រឹត្តិការណ៍ដំបូងទេដែលសិល្បករពីកម្ពុជាបានទៅបង្ហាញមុខ និងជួបជុំពលករកម្ពុជារស់នៅប្រទេសកូរ៉េ។ អ្នកផលិតកម្មវិធីបានលើកឡើងថា ព្រឹត្តិការណ៍លើកនេះនឹងកាន់តែធ្វើឲ្យសប្បាយរីករាយ និងកក្រើកជាងឆ្នាំមុនៗដោយ​មិន​តម្រូវ​ឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង ដោយ​ការ​ចាក់​សាច់​ភ្លេង​ទៀត​ទេ។

លោក​ថា​ការ​ប្រគំ​តន្ត្រី Live Band និង​ចាក់​ភ្លេង មាន​ភាព​រស់រវើក​មិន​ដូច​គ្នា​ទេ ដោយ​ការ​ប្រគំ​តន្ត្រី​មាន​ភ្លេង នឹង​ជួយ​ឲ្យ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ និង​ពិធីករ មាន​ភាព​រលូន និង​ទាក់​ទាញ​ជាងឆ្នាំមុនៗ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print