ពលរដ្ឋ​នាំគ្នាភ្ញាក់រលឹកហើយ សុខចិត្តប្រគល់​អាវុធ​កែច្នៃ​​ចំនួន​១៦​ដើម​ ជូនអាជ្ញាធរសមត្ថកិច្ច

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ពលរដ្ឋ​បាន​យល់​ច្បាស់​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទើប​ពួកគាត់​នាំគ្នា​ប្រគល់​អាវុធ​កែច្នៃ​កាំភ្លើង​ខ្យល់​ចំនួន​១៦​ដើម​រួម​និង​បំពង់​ទប់​ខ្យល់​ចំនួន​៣ ជូន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ថែរក្សា​បន្ត​។
ការ​ទទួល​អាវុធ​កែច្នៃ​នេះ​ដែរ ​បាន​ធ្វើ​ឡើង​ស្ថិតនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ​ឆ្នាំ​២០១៩​។
លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦​នេះ​ថា នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​នឹង​មេភូមិ​បិត​ផ្កា ​ឃុំ​ស្វាយ​លើ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។
មន្ត្រី​ដដែល​បាន​បន្ត​ថា ​ក្រោយពី​បាន​ស្តាប់​ការ​ផ្សព្វផ្សាយ​ចប់​ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា​បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​កាំភ្លើង​ខ្យល់​ជូន​ដល់​សមត្ថកិច្ច​សរុប​ចំនួន​១៦​ដើម​រួម និង​បំពង់​ទប់​ខ្យល់​ចំនួន​៣​។
សូម​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​អាវុធ​កែច្នៃ​ប្រភេទ​ខ្យល់​សរុប​ចំនួន​១៨០​ដើម​ហើយ​ដែល​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​ដល់​សមត្ថកិច្ច​នគរបាល​។ ក្នុង​នោះ នៅ​ស្រុក​ស្វាយ​លើ ចំនួន ១៥៨ ដើម​មាន​ប្រភេទ​អាវុធ​ខ្យល់​ចំនួន​៥៨​ដើម​និង​អាវុធ​ព្រៃ​ចំនួន​៩៩​ដើម​និង​នៅ​ស្រុក​វ៉ារិន​ចំនួន​២២​ដើម​ជា​ប្រភេទ​អាវុធ​ខ្យល់​។
លោក​អធិការ​ស្រុក​បញ្ជាក់​ថា សូម​បងប្អូន​ពលរដ្ឋ​ភ្ញាក់រលឹក​ឡើង​នឹង​មិន​ត្រូវ​រក្សាទុក​អាវុធ​ខុសច្បាប់​នោះទេ ព្រោះ​វា​ជា​ទង្វើ​ល្មើសច្បាប់​។​ ត្រូវ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​បន្ត​ទើប​ជាការ​ប្រសើរ៕  ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print