ខេត្តកំពង់ឆ្នាំង៖ អាវុធចំនួ២ដើម ត្រូវបានប្រជានេសាទខ្មែរឥស្លាម ដែលរស់នៅ ស្រុកបរិបូរណ៍ និង ក្រុងកំពង់ងឆ្នាំងប្រទះឃើញ បន្តបន្ទាប់គ្នាក្នុងពេល ដែលប្រជាពលរដ្ឋ ទាំងនេះបានមកបង់សំណាញ់ដើម្បីចាប់ត្រី នៅចំណុចពីរផ្សេងគ្នាក្នុងខេត្តកំពង់ឆ្នាំង ។
លើកទី១ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈ្មោះម៉ាត់ ស៊ីម អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ត្រូវប្រជានេសាទ នេះប្រទះឃើញកាលពី វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិត្អូរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ខណៈដែលអ្នកនេសាទរូបនេះនាំ គ្នាទៅបង់សំណាញ់ដើម្បីដោះស្រាយជីវភាព ។
សមត្ថកិច្ចបានអោយដឹងថា អាវុធដែលរូបគាត់បង់សំណាញ់បានេះ ជាប្រភេទ អាវុធអាកា៤៧ ប្រភេទកាំភ្លើអាកាស្វាយបត់ ផលិតនៅប្រទេសសូវៀត នៅមានគុណភាព នៅឡើយ រួមនិងគ្រាប់មួយបង់ ត្រូវបានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បាន នៅចំណុចត្អួរលំ ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ក្រោយពីបង់សំណាញ់បានបុរសអ្នក នេសាទ រូបនេះបាន ដឹកកំាំភ្លើងនិងគ្រាប់នេះយកមក ប្រគល់អោយសមត្ថកិច្ចនគរបាល ប៉ុស្តិរដ្ឋបាលផ្សារឆ្នាំងដើម្បីរក្សាទុក ។
ចំណែកឯកមួយករណីមួយទៀត ត្រូវបានប្រជានេសាទមួយដែលរស់នៅស្រុកបរិបូរណ៍ បានប្រទះឃើញកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ ប្រជាពលរដ្ឋខ្មែឥស្លាម បានប្រទះឃើញនៅស្ទឹងជ្រៅ ក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៏ បានបង់សំណាញ់ហើយ ប្រទះឃើញអាវុធមួយ ដើមដែរជាប្រភេទអាវុធM១៦មានចំនួន២៧គ្រាប់។ ហើយបានយកមក ប្រគល់អោយ ប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំងដែរផងដែរ ហើយអាវុធនេះមានគុណភាព ៤០ភាគរយដែរ ៕
ដោយ៖ ចន្ថា