ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចសុីសLX-570មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនឡើងលើសួច្បារហោះទៅបុកនឹងបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្មពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ ឯរថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់និងបង្គោលប៉ាណូទៅមុខលេងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ នៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសLX- 570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 01- 2- 9297 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចសួនច្បារកែងនិងផ្លូវ៥៩៨ ដែលជាចំណុចផ្លូវកោង ហើយបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារហោះទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ ដោតផ្ទុះពោងការពារផ្ទប់ជាប់និងបង្គោលប៉ាណូទៅមុខលេងរួច។
ក្រោយកើតហេតុភ្លាមៗ បុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ហើយធ្វើការទំនាក់ទំនងទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមនីតិវិធី៕ដោយ៖ ភារ៉ា ដង្កោ