ភ្នំពេញ ៖ បុរសម្នាក់ខណះមិនស្រួលខ្លួនក៏បានទៅអោយនារីម៉ាស្សាកោសខ្យល់អោយវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ លុះចេញមកវិញដកលុយទិញឥវ៉ាន់ស្រាប់តែឃេីញលុយសុទ្ធតែដុល្លារខ្មោចចំនួន៤សន្លឹងទេីបដឹងថាត្រូវនារីម៉ាស្សាលួចដូរប្លឹងនគរបាលឃាត់ខ្លួនស្ត្រីម៉ាស្សាយកទៅសួរនាំ។
តាមបុរសរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ គាត់មិនស្រួលខ្លួន ក៏បានទៅឲ្យ ស្ត្រីម៉ាស្សាខាងលើ កោសជប់ ឲ្យ ឆ្លៀតឱកាស ត្រូវបាននាងៗលួចលុយអស់៤០០ដុល្លា មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល ទៅរកទិញឥវ៉ាន់ ទើបដឹងថា បាត់លុយពិតអស់៤០០ដុល្លា តែឃើញលុយសែនខ្មោច៤សន្លឹកទៅវិញ មានតែរត់ទៅប្តឹងសមត្ថកិច្ច ហើយនៅវេលាម៉ោងខាងលើ សមត្ថកិច្ចចុះទៅ ហៅនាំស្ត្រីម៉ាស្សា ២នាក់ទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ៕សុខាសែនជ័យ