ក្រសួងធនធានទឹក​អោយបង្កើនការប្រុង​ ប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្ពុជា​ចាប់ពីថ្ងៃទី៩ដល់ថ្ងៃ​ទី​១៦​ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិត​ពីតិចទៅបង្គរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមអាចនឹងមានភ្លៀងធ្លាក់ច្រើន និងបណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាច​មាន​ ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ។

នេះបេីយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ​ ដែលបានព្យករ​ក្រុម​ការងារ​ក្រសួងធន​ធាន​ទឹក​ និង​ឧតុនិយម​ អោយ​ដឹងថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​២០៩នេះ​ ។

ការព្យាករបានបង្ហាញអោយដឹងទៀតថា​ បន្ទាប់ពីធ្វើការសង្កេត ពិនិត្យ និងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាសទាំងក្នុងតំបន់ និងកម្ពុជា បង្ហាញឲ្យឃើញថា​ ៖
– ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា កម្ពុជានឹងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។
– ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា កម្ពុជាទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប
និងភាគកណ្តាលប្រទេសវៀតណាម ។
– ឥទ្ធិពលនៃខ្យល់មូសុងនីរតីមធ្យម ។

ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​បានបញ្ជាក់ទៀតថា​ដោយសារ​ឥទ្ធិពល​ខាងលេីនេះ​បានធ្វេីអោយអាកាសធាតុមានស្ថានភាពដូច​ ខាងក្រោមនេះ​ ៖​

– ចាប់ពីថ្ងៃទី ០៩-១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានរៀងក្នុងកម្រិតពីតិចទៅបង្គរ។ ក្នុងនោះ អាចមានផ្នែកខ្លះនៃបណ្តាខេត្តជាប់ប្រទេសវៀតណាមុំ ដែលអាចមានភ្លៀងធ្លាក់ច្រើន ។

២- ចាប់ពីថ្ងៃទី ១៦-១៥ ខែកញ្ញា_បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាច​មាន​ ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ។

ក្រៅពី​បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាច​មាន​ភ្លៀង​ធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន ក្រុម​ការងារ​ក្រសួងធនធានទឹក​បានផ្តល់ដំណឹងជូនសាធារណៈជនជ្រាបជាព័ត៌មាន​ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print