ភ្នំពេញ៖ បន្ទាប់ពីទទួលព័ត៌មាន និងពាក្យបណ្ដឹងផ្ទាល់មាត់តាមរយៈទូរ សព្ទរួចមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ទួលសង្កែបានចុះទៅដល់ទីតាំងរួចធ្វើការ ឃាត់ខ្លួនបុរសស្បែកខ្មៅជនជាតិហ្សេរី យ៉ាម្នាក់ខណៈធ្វើបាបនារីជនជាតិខ្មែរ ។
ហេតុការណ៍ខាងលើនេះបានភ្ញាក់ផ្អើល ឡើងនៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជួលF07 ក្រុមទី ១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនជាតិស្បែកខ្មៅហ្សេរីយ៉ាដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ KINGSLEY NSIODO អាយុ៣៣ឆ្នាំ កាន់លិខឆ្លង ដែនលេខ AO1634389 មានទីលំនៅ ផ្ទះជួលចំណុចកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះមានឈ្មោះចាន់ ស្រី នាង អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ៩៣ ភូមិ-សង្កាត់ ទួលសង្កែ មុខរបរជាអ្នករត់តុនៅក្នុង ហាងបារាំងរងរបួសដោយសារតែជន ស្បែកខ្មៅខាងលើវាយជាំភ្នែកត្រចៀក និងយកកាំបិតមកគំរាម ។
តាមសេចក្ដីរាយការណ៍មានបានឱ្យ ដឹងថា មុនការភ្ញាក់ផ្អើលជនសង្ស័យ ជាជនជាតិហ្សេរីរ៉ាបានទូរស័ព្ទទៅកាន់ នារីរងគ្រោះដោយនិយាយឱ្យនាងមក ស្នាក់នៅក្នុងបន្ទប់របស់ខ្លួន (នារីរង គ្រោះ និងជនសង្ស័យធ្លាប់ជាសង្សាចាស់ នឹងគ្នា) ។ ខណៈនោះនារីរងគ្រោះក៏បាន ព្រមនិងទៅជួបពេលឃើញមុខគ្នាជន សង្ស័យបានឱ្យនារីរងគ្រោះចូលមកដេកនៅក្នុងបន្ទប់របស់ខ្លួនហើយរូបគេបាន ចុះមកខាងក្រោមវិញចេញទៅខាងក្រៅ បាត់ ។ មួយសន្ទុះក្រោយមកជនសង្ស័យ ក៏បានត្រឡប់មកវិញហៅនារីរងគ្រោះចុះ មកខាងក្រោម រួចក៏វាយដោយដៃទៅ លើផ្ទៃមុខព្រមទាំងច្រានឱ្យខ្ទាតចេញពី ខ្លួន ហើយបន្ទាប់មកជនសង្ស័យរូបនេះ ក៏បានស្ទុះទៅទាញនារីរងគ្រោះសារជាថ្មី បណ្ដាលរបូតសម្លៀកបំពាក់ចូលទៅ ក្នុងបន្ទប់វិញថែមនឹងវាយជាលើកទី២ បណ្ដាលឱ្យនារីរងគ្រោះរងរបួសជាច្រើន កន្លែង ។
ប្រភពខាងលើបានឱ្យដឹងទៀតថា បន្ទាប់ពីកើតហេតុបានមួយសន្ទុះនារី រងគ្រោះក៏បានលួចទូរស័ព្ទទៅកាន់បង ប្រុសឈ្មោះរិទ្ធី អាយុ២៣ឆ្នាំ ឱ្យជួញប្ដឹង សមត្ថកិច្ចផង ព្រោះជនស្បែកខ្មៅរូបនេះ បានធ្វើបាបមកលើរាងកាយរបស់នាង ។
បច្ចុប្បន្នជនជាតិស្បែកខ្មៅហ្សេរីយ៉ា ដែលសមត្ថកិច្ចឃាត់ខ្លួនកំពុងស្ថិតនៅ ក្នុងទ្រុងដែកអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីចាត់ការបន្ដទៅតាមផ្លូវ ច្បាប់ ៕
ដោយ៖ អារុណរះ