សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ កំពុង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​បញ្ជរ​បង់ប្រាក់​ផ្លូវជាតិ​លេខ​៤​ ម្ដុំ​ជម្ពូ​វ័ន​ មិន​ត្រូ​បង់លុយ​ឆ្លងកាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ ទន្ទឹម​នឹង​ការ​អបអរសាទរ​ គាំទ្រ​យ៉ាង​ខ្លាំង​ពី​ម​ជ្ឍ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ ដល់​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ មិន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ជម្ពូ​វ័ន​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្បែរ​បញ្ជរ​បង់ប្រាក់​ ផ្លូវជាតិ​លេខ​៤​ មាន​ក្ដី​រំភើប​ ខណៈ​សម្ដេច​មាន​ប្រសាសន៍​ថា​ នឹង​បញ្ឈប់​ឲ្យ​យក​លុយ​ពី​ពួក​គាត់​ឆ្លងកាត់​កន្លែង​នេះ​ ទៅ​កាន់​ស្រែ​ចំ​ម្ការ​នោះ​។​

IMG_2619

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ គ្នុ​ង​ពិធី​ប្រគល់​សញ្ញាបត្រ​ ជូន​និស្សិត​ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​មាន​ប្រសាសន៍​ថា​ ទាក់ទិន​នឹង​ផ្លូវជាតិ​លេខ​៤​ បញ្ហា​នៅ​ត្រង់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​ជម្ពូ​វ័ន​ ឬ​នៅ​ជិតៗ​នោះ​ គាត់​ចង់ទៅ​មើល​ចម្ការ​របស់​គាត់​ នៅ​ខាង​អង្គស្នួល​ ឬ​សំរោង​ទង​។​ នៅ​ពេល​ទៅ​គាត់​ត្រូវ​បង់លុយ​ ដល់​ពេល​ត្រឡប់​មក​វិញ​ត្រូវ​បង់លុយ​មួយ​លើក​ទៀត​។​ ដល់​ពេល​យូរ​ទៅ​ ការ​ទៅ​ចម្ការ​ មើល​ស្រែ​ លែង​មាន​ពេល​ទៅ​មើល​ ព្រោះ​ទៅ​ចង់​មក​វិញ​បង់លុយ​។​ អ្នក​ដែល​នៅ​ជិត​កន្លែង​បង់លុយ​ទៅ​លែង​ចង់ទៅ​មក​ហើយ​ ព្រោះ​ទៅ​បង់​មក​បង់លុយ​។​

​ដោយ​យល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មើល​ស្រែ​ចម្ការ​ ទើប​សម្ដេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “​ឲ្យ​ធ្វើ​ស្ថិតិ​ចំពោះ​អ្នក​ដែល​រស់នៅ​ជិតៗ​ ក្នុង​ការ​ចេញចូល​ឆ្លងកាត់​អត់​ត្រូវ​យក​លុយ​ទេ​។​ ប៉ុន្តែ​ក្នុង​ករណី​ការ​ធ្វើ​ដំណើរ​ ផ្លូវ​វែង​ ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​,​ ភ្នំពេញ​កោះកុង​ គឺ​ត្រូវ​តែ​បង់លុយ​ហើយ​។​”

​សម្ដេច​បាន​បញ្ជា​ឲ្យ​រៀបចំ​កិច្ចការ​នោះ​ ដើម្បី​ពិនិត្យ​មើល​ចំពោះ​គោលនយោបាយ​ដែល​ប្រជាពលរដ្ឋ​ រស់នៅ​តាម​ដងផ្លូវ​នៅ​ជិតៗ​នោះ​។​ ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​ថា​ សម្ដេច​បាន​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ ហើយ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម​ដែល​ប្រជាពលរដ្ឋ​ បាន​ផ្ញើ​ទៅ​ជូន​សម្ដេច​។​ ក្នុង​នោះ​ស្ដេច​ថែម​ទាំង​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា​ “​ ខ្ញុំ​មិនមែន​ជា​នាយក​រដ្ឋមន្ដ្រី​ហ្វេ​ស​បុក​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​ទទួល​ព័ត៌មាន​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​គ្រប់​ប្រភព​ទាំងអស់​…​។​ ផ្លូវជាតិ​លេខ​៤​ ត្រូវ​មាន​ដំណោះស្រាយ​សម​ស្រប​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​បញ្ជរ​បង់ប្រាក់​។​”

​នេះ​ជា​សារ​ថ្មី​មួយទៀត​ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ម្ដុំ​បញ្ជរ​បង់ប្រាក់​ផ្លូវជាតិ​លេខ​៤​ សម្រាប់​ចុងឆ្នាំ​២០១៥​ និង​ដើមឆ្នាំ​២០១៦​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​គាំទ្រ​ ចំពោះ​ការជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​៕​

IMG_4007.JPG

IMG_4006.JPG

IMG_2622

IMG_4001.JPG

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print