ការបង្ហាញខ្លួនរបស់ក្រុម​IS ជាលទ្ធផលនៃការធ្វើនយោបាយខុសរបស់អាមេរិកឬត្រឹមត្រូវ?

ចែករំលែក៖

ចំពោះអាមេរិកវត្តមានរបស់ក្រុមអិស្លាមបង្កើតរដ្ឋគឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាមហាអំណាច​នៅលើពិភពលោករបស់ខ្លួន ។ ផ្ទុយទៅវិញមតិមួយចំនួនបានបញ្ជាក់ថាៈ នោះជាលទ្ធផលនៃការ​ធ្វើនយោបាយខុសរបស់អាមេរិកទើបបង្ករឲ្យមានការលេចចេញក្រុមអិស្លាមបង្កើតរដ្ឋ។​

​បើ​ទោះបី​មានការ​វាយប្រហារ​ពី​ អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​ ក្រុម​អ៊ិ​ស​ស្លា​ម​ បង្កើត​រដ្ឋ​ IS​ នៅ​តែ​បន្ដ​បែកមែក​សាខា​ ឆ្ពោះទៅ​មុខ​ ដោយ​បង្កើត​ទីតាំង​នៅ​ក្នុង​ ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។​ តិចមាន​អ្នក​ណា​ដឹង​ថា​ វត្ដមាន​របស់​ក្រុម​ IS​ ចាប់ផ្ដើម​ចេញពី​នយោបាយ​ខុសឆ្គង​ របស់​អា​មេ​រិ​ក​ ។​

​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​បាន​ដកស្រង់​ ប្រភព​ព័ត៌មាន​សម្ងាត់​ដែល​ប្រមូល​បាន​ ពី​ប្រទេស​ស៊ី​រី​ឱ្យ​ដឹង​ថា​ ក្រុម​IS​ មើល​ពី​ ខាងក្រៅ​ជា​កងកម្លាំង​សាសនា​ជ្រុល​ និយម​សាហាវព្រៃផ្សៃ​ តែ​ការ​ពិត​កម្លាំង​ ទាហាន​IS​ ធ្វើ​សកម្មភាព​យ៉ាង​ម៉ត់ចត់​ ម៉ឺងម៉ាត់​ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ក៏​ ដូច​ជា​មាន​ក្រុម​ចារកម្ម​ស៊ើុបការណ៍​ យ៉ាង​ល្អ​ប្រសើរ​ ។​ ក្រុម​IS​ ត្រូវ​បាន​គេ​ ចាត់​ទុក​ថា​ ជា​ក្រុម​ដែល​កើត​ចេញពី​ អតីត​មេទ័ព​ជាន់ខ្ពស់​ធ្លាប់​បម្រើ​ការ​ដឹក​ នាំ​កងទ័ព​នៅ​ក្នុង​របប​របស់​អតីត​មេ​ដឹក​ នាំ​ផ្ដាច់​ការ​អ៊ី​រ៉ា​ក់​ សា​ដាម​ ហ៊ូ​សេន​។​

​នៅ​ពេល​ដែល​កម្លាំង​ទាហាន​ និង​ រដ្ឋាភិបាល​សា​ដាម​ ហ៊ូ​សេន​បែកខ្ញែក​ ដួល​រលំ​ក្រោយ​អា​មេ​រិ​ក​វាយប្រហារ​ កាលពី​ឆ្នាំ​២០០៣​ អតីតមន្ដ្រី​ទាហាន​ ជាង​៤​ម៉ឺុន​នាក់​ត្រូវ​បាន​ហាមប្រាម​ចូល​ រួម​បម្រើ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ហើយ​មិន​ ទទួល​បាន​ប្រាក់បៀវត្សរ៍​ពេល​ដែល​រំសាយ​ ឱ្យ​ចូល​និវត្ដន៍​ទៀត​ផង​ ។​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​ បណ្ដា​មន្ដ្រី​ក្រោម​របប​លោក​ សា​ដាម​ ហ៊ូ​សេន​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ ថ្មី​ស្និទ្ធ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​នាយក​រដ្ឋ​ នូ​រី​ អាល់​ម៉ា​ល្លី​គី​ បែងចែក​ក្នុង​គោល​ ដៅ​ចម្រាញ​់ដកហូត​មន្ដ្រី​ក្នុង​គណបក្ស​ Baath​ ចេញពី​ជួរ​កងទ័ព​ និង​រដ្ឋាភិបាល​ ក៏​ដូច​ជា​កាត់​បន្ថយ​តួនាទី​ដឹកនាំ​របស់​ ក្រុម​ជនជាតិ​អ៊ិ​ស្លា​ម​និកាយ​សាន់​នី​ទៀត​ ផង​ ។​ ទាំងនោះ​ហើយ​ជា​មូលហេតុ​ដែល​ ជំរុញ​ឱ្យ​អតីតមន្ដ្រី​ទាំងនោះ​ខកចិត្ដ​ដោយ​ ខ្លួន​មិន​ទទួល​បាន​ភាព​យុត្ដិធម៌​ ទើប​ បង្កើត​ឱ្យ​មាន​ក្រុម​IS​ ហើយ​បញ្ចេញ​ កំហឹង​ដណ្ដើម​ការ​គ្រប់គ្រង​ទឹកដី​មួយ​ ចំនួន​ធំ​នៅ​ទីនោះ​ ។​

​ក្នុង​ពេល​នេះ​ដែរ​ សារព័ត៌មាន​វ៉ា​ស៊ី​ិុន​តោន​ប៉ុស្ដិ៍​របស់​អា​មេ​រិ​កបាន​ដក​ ស្រង់​ព័ត៌មាន​ពី​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​IS​ បាន​បញ្ជាក់​ ថា​ ភាគច្រើន​មេដឹកនាំ​IS​ ជា​អតីតមន្ដ្រី​ យោធា​អា​មេ​រិ​ក​ ។​ អតីត​ទាហាន​IS​ មួយ​ រូប​ឈ្មោះ​ អា​ប៊ូ​ ហាម​សា​ ដែល​បាន​រត់​ ចេញពី​ក្រុម​IS​ ទៅ​កាន់​ប្រទេស​ទួ​រ​គី​ កាលពី​ឆ្នាំ​២០១៤​បាន​និយាយ​ថា​ គាត់​ ទទួលបញ្ជា​ពី​អតីតមន្ដ្រី​យោធា​ក្រោម​ របប​លោក​សា​ដាម​ ហ៊ូ​សេន​ ។​ សូ​ម្បី​ តែ​មេបញ្ជាការ​កម្លាំង​IS​ នៅ​ស៊ី​រី​ ក៏​ជា​ ជនជាតិ​អ៊ី​រ៉ា​ក់​ផង​ដែរ​ ។​

​លោក​អា​ប៊ូ​ ហាម​សា​ បន្ដ​ទៀត​ថា​ បណ្ដា​អតីតមន្ដ្រី​ចារកម្ម​ ក៏​ដូច​ជាម​ន្ដ្រី​ យោធា​បាន​ប្រើប្រាស់​សមត្ថភាព​ បទ​ពិសោធន៍​របស់​ខ្លួន​ដែល​ធ្លាប់​មាន​ឡើង​ ផែនការ​យុទ្ធសាស្ដ្រ​វាយប្រហារ​ពង្រីក​ ទឹកដី​ទប់ទល់​នឹង​ការ​វាយប្រហារ​ពី​ បរទេស​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​

​ចំណែក​សារព័ត៌មាន​ ដេ​លី​ តេ​ឡេ​ ក្រាមបាន​ផ្សព្វផ្សាយ​ថា​ៈ រាល់​សកម្មភាព​ របស់​អតីត​មេដឹកនាំ​អ៊ី​រ៉ា​ក់​សា​ដាម​ ហ៊ូ​សេន​ បាន​បន្សល់​ទុក​នូវ​ទ្រព្យសម្បត្ដិ​ ដើម្បី​បង្កើត​ក្រុមប្រឆាំង​រដ្ឋាភិបាល​ជិត​ស្និទ្ធ​នឹង​អា​មេ​រិ​ក​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ពួក​គេ​ក៏​បាន​បញ្ជូន​កម្លាំង​សម្ងាត់​ទៅ​ ក្រៅប្រទេស​ដើម្បី​បំផុសបំផុល​ជ្រើស​ រើស​កម្លាំង​ទាហាន​មក​ពី​បរទេស​ចូល​ រួម​។​

​រយៈពេល​៣​ឆ្នាំ​ក្រោយ​អា​មេ​រិ​ក​ផ្ដួល​ រំលំ​រដ្ឋាភិបាល​សា​ដាម​ ហ៊ូ​សេន​ ឆ្នាំ​ ២០០៦​ ក្រុម​ទាហាន​មក​ពី​ក្រុម​និកាយ​ សាន់​នី​បាន​បង្កើត​ទៅ​ជា​ក្រុម​មួយ​មាន​ ឈ្មោះ​ថា​ “​ប្រទេស​អ៊ីស្លាម​អ៊ី​រ៉ា​ក់​”​ ។​ លោក​ Cole​ Bunzel​ អ្នកឯកទេស​អំពី​ ក្រុម​IS​ នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ន​ស្ដុ​ន​ អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ក្រោយ​ពេល​មេ​ ដឹកនាំ​របស់​“​ប្រទេស​អ៊ិ​ស្លា​ម​អ៊ី​រ៉ា​ក់​”​ លោក​ អាល់​ បា​ដា​ឌី​ ត្រូវ​សម្លាប់​នៅ​ឆ្នាំ​ ២០១០​ ភ្លាមៗ​នោះ​ មេដឹកនាំ​ថ្មី​ឈ្មោះ​ អាល់​បា​ទ្រី​ បា​ទ្រី​ ក៏​ឡើង​ជំនួស​តំណែង​ ដឹកនាំ​តែ​ម្ដង​ ។​

​លោក​ Cole​ Bunzel​ បញ្ជាក់​ទៀត​ ថា​ ការ​ស្លាប់​របស់​អតីត​មេដឹកនាំ​អាល់​ កៃ​ដា​ អូ​សា​ម៉ា​ ប៊ិ​ន​ឡា​ដែន​ ដែល​ត្រូវ​ កម្លាំង​ទាហាន​អា​មេ​រិ​ក​សម្លាប់​នា​ឆ្នាំ​ ២០១១​បាន​បង្ក​ឱ្យ​មាន​ចន្លោះ​ប្រហោង​ នៅ​ក្នុង​ក្រុម​អ៊ីស្លា​ម​ជ្រុលនិយម​ ។​ ឆ្លៀត​ ក្នុង​ពេល​ចន្លោះ​ប្រហោង​នោះ​ មេដឹកនាំ​ ប្រទេស​អ៊ិ​​ស្លា​ម​អ៊ី​រ៉ា​ក់​ក៏​បាន​បញ្ជា​ឱ្យធ្វើ​ សកម្មភាព​ដាច់​ដោយឡែក​មិន​ស្ដាប់​ ទៅ​តាម​ការ​បញ្ជា​របស់​មេដឹកនាំ​ក្រុម​ អាល់​កៃ​ដា​ទៀត​ឡើយ​ ។​

 

​នៅ​ខែមេសា​ ឆ្នាំ​២០១៣​ មេដឹកនាំ​ ប្រទេស​អ៊ិ​កស្លា​ម​អ៊ី​រ៉ា​ក់បាន​ប្រកាស​ពង្រីក​ ទឹកដី​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ ស៊ី​រី​ដែល​ហៅ​កាត់​ថា​ ISIS​ ។​ មិន​ត្រឹម​ តែ​ប៉ុណ្ណោះ​ ក្រុម​អាល់​កៃ​ដា​ដែល​ឈរ​ ជើង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក៏​បាន​ប្រែក្លាយ​ ទៅ​ជា​សមាជិក​របស់​ក្រុម​ISIS​ ទៀត​ផង​។​

​សកម្មភាព​ខាងលើ​បាន​បញ្ជាក់​យ៉ាង​ ច្បាស់​ថា​ ការ​ជ្រៀតជ្រែក​ដោយ​កម្លាំង​ យោធា​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ អ៊ី​រ៉ា​ក់​ ក៏​ដូច​ជា​នៅ​ស៊ី​រី​បាន​ជំរុញ​ឱ្យ​កើត​ មាននូវ​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​។​ ទាំងនោះ​ ជា​យុទ្ធសាស្ដ្រ​ខុសឆ្គង​របស់​អា​មេ​រិ​ក​ ។​

​ក្រុម​អ្នកវិភាគ​បង្ហាញ​ការ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ពី​ជោគវាសនា​ពិភពលោក​ទាំង​ មូល​ ការ​ស្ថិតស្ថេរ​ ពលរដ្ឋ​រស់នៅ​សុខ​ សាន្ដ​អាស្រ័យ​ទៅ​លើ​ប្រទេស​មហា​ អំណាច​ នយោបាយ​របស់​ប្រទេស​មហា​ អំណាច​ ហើយ​បើ​មហាអំណាច​ដើរ​ន​យោ​ បាយ​ខុសឆ្គង​នោះ​ មហន្ដរាយ​ប្រាកដជា​ កើត​មាន​ជា​មិន​ខាន​ ។​

​កន្លង​មក​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ក៏​បាន​ប្រកាស​នៅ​ មុខ​សភា​អា​មេ​រិ​កថា​ វាសនា​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ពិភពលោក​ អា​មេ​រិ​ក​ជា​អ្នក​ កំណត់​ ហើយ​មាន​តែ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ជា​អ្នកមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចេញ​ ច្បាប់​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ គ្មាន​ ប្រទេស​ណាមួយ​អាច​ចេញ​ច្បាប់​ទាំង​ នោះ​បាន​ឡើយ​ ។​

​ទាំងនោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នយោបាយ​សេដ្ឋកិច្ច​យុទ្ធសាស្ដ្រ​នៅ​លើ​ ពិភពលោក​ប្រមូលផ្ដុំ​នៅ​ក្នុង​រង្វង់​ដៃ​ អា​មេ​រិ​ក​ ហើយ​បើ​អា​មេ​រិ​ក​អនុវត្ដ​ គោលនយោបាយ​ខុសឆ្គង​ដូច​ជា​នៅ​ក្នុង​ ប្រទេស​អ៊ី​រ៉ា​ក់​បង្ក​ឱ្យ​មាន​ក្រុម​អ៊ិ​ ស្លា​ម​ បង្កើត​រដ្ឋ​កើតឡើង​អាច​ធ្វើ​ឱ្យ​ពិភព​ លោក​ធ្លាក់​ក្នុង​សភាព​ចលាចល​ជាក់​ជា​ មិន​ខាន​ ។​

...

​អា​មេ​រិ​ក​កំពុង​តែ​ប្រមូល​អំណាច​ ទាំងស្រុង​ដោយ​ខ្លាច​បាត់បង់​ធ្លាក់​ទៅ​ក្នុង​ ដៃ​ប្រទេស​ដែល​ទើបតែ​រីក​ចម្រើន​ ក្នុង​ នោះ​មាន​ប្រទេស​ចិន​ ក៏​ដូច​ជា​រុ​ស្ស៊ី​ ។​ ចិន​កំពុង​តែ​បោះពួយ​ឆ្ពោះទៅ​មុខ​យ៉ាង​ ឆាប់រហ័ស​បាន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ព្រួយបារម្ភ​ ហើយ​ត្រូវ​តែ​ធ្វើ​គោលនយោបាយ​មួយ​ ចំនួន​សម្រាប់​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ បើ​មិន​ដូច្នោះ​ទេ​ អាច​នឹង​ត្រូវ​បាត់បង់​ ក្នុង​រយៈពេល​១០​ឬ​២០​ឆ្នាំ​ខាង​មុខ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print