ចំពោះអាមេរិកវត្តមានរបស់ក្រុមអិស្លាមបង្កើតរដ្ឋគឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាមហាអំណាចនៅលើពិភពលោករបស់ខ្លួន ។ ផ្ទុយទៅវិញមតិមួយចំនួនបានបញ្ជាក់ថាៈ នោះជាលទ្ធផលនៃការធ្វើនយោបាយខុសរបស់អាមេរិកទើបបង្ករឲ្យមានការលេចចេញក្រុមអិស្លាមបង្កើតរដ្ឋ។
បើទោះបីមានការវាយប្រហារពី អាមេរិក និងសម្ពន្ធមិត្ដ ក្រុមអ៊ិសស្លាម បង្កើតរដ្ឋ IS នៅតែបន្ដបែកមែកសាខា ឆ្ពោះទៅមុខ ដោយបង្កើតទីតាំងនៅក្នុង ប្រទេសជាច្រើនជុំវិញពិភពលោក។ តិចមានអ្នកណាដឹងថា វត្ដមានរបស់ក្រុម IS ចាប់ផ្ដើមចេញពីនយោបាយខុសឆ្គង របស់អាមេរិក ។
សារព័ត៌មានអាល្លឺម៉ង់បានដកស្រង់ ប្រភពព័ត៌មានសម្ងាត់ដែលប្រមូលបាន ពីប្រទេសស៊ីរីឱ្យដឹងថា ក្រុមIS មើលពី ខាងក្រៅជាកងកម្លាំងសាសនាជ្រុល និយមសាហាវព្រៃផ្សៃ តែការពិតកម្លាំង ទាហានIS ធ្វើសកម្មភាពយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់ មានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ ដូចជាមានក្រុមចារកម្មស៊ើុបការណ៍ យ៉ាងល្អប្រសើរ ។ ក្រុមIS ត្រូវបានគេ ចាត់ទុកថា ជាក្រុមដែលកើតចេញពី អតីតមេទ័ពជាន់ខ្ពស់ធ្លាប់បម្រើការដឹក នាំកងទ័ពនៅក្នុងរបបរបស់អតីតមេដឹក នាំផ្ដាច់ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន។
នៅពេលដែលកម្លាំងទាហាន និង រដ្ឋាភិបាលសាដាម ហ៊ូសេនបែកខ្ញែក ដួលរលំក្រោយអាមេរិកវាយប្រហារ កាលពីឆ្នាំ២០០៣ អតីតមន្ដ្រីទាហាន ជាង៤ម៉ឺុននាក់ត្រូវបានហាមប្រាមចូល រួមបម្រើក្នុងជួររដ្ឋាភិបាលថ្មី ហើយមិន ទទួលបានប្រាក់បៀវត្សរ៍ពេលដែលរំសាយ ឱ្យចូលនិវត្ដន៍ទៀតផង ។ មិនត្រឹមតែ ប៉ុណ្ណោះ បណ្ដាមន្ដ្រីក្រោមរបបលោក សាដាម ហ៊ូសេន ក៏ត្រូវបានរដ្ឋាភិបាល ថ្មីស្និទ្ធអាមេរិកដឹកនាំដោយនាយករដ្ឋ នូរី អាល់ម៉ាល្លីគី បែងចែកក្នុងគោល ដៅចម្រាញ់ដកហូតមន្ដ្រីក្នុងគណបក្ស Baath ចេញពីជួរកងទ័ព និងរដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយតួនាទីដឹកនាំរបស់ ក្រុមជនជាតិអ៊ិស្លាមនិកាយសាន់នីទៀត ផង ។ ទាំងនោះហើយជាមូលហេតុដែល ជំរុញឱ្យអតីតមន្ដ្រីទាំងនោះខកចិត្ដដោយ ខ្លួនមិនទទួលបានភាពយុត្ដិធម៌ ទើប បង្កើតឱ្យមានក្រុមIS ហើយបញ្ចេញ កំហឹងដណ្ដើមការគ្រប់គ្រងទឹកដីមួយ ចំនួនធំនៅទីនោះ ។
ក្នុងពេលនេះដែរ សារព័ត៌មានវ៉ាស៊ីិុនតោនប៉ុស្ដិ៍របស់អាមេរិកបានដក ស្រង់ព័ត៌មានពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមIS បានបញ្ជាក់ ថា ភាគច្រើនមេដឹកនាំIS ជាអតីតមន្ដ្រី យោធាអាមេរិក ។ អតីតទាហានIS មួយ រូបឈ្មោះ អាប៊ូ ហាមសា ដែលបានរត់ ចេញពីក្រុមIS ទៅកាន់ប្រទេសទួរគី កាលពីឆ្នាំ២០១៤បាននិយាយថា គាត់ ទទួលបញ្ជាពីអតីតមន្ដ្រីយោធាក្រោម របបលោកសាដាម ហ៊ូសេន ។ សូម្បី តែមេបញ្ជាការកម្លាំងIS នៅស៊ីរី ក៏ជា ជនជាតិអ៊ីរ៉ាក់ផងដែរ ។
លោកអាប៊ូ ហាមសា បន្ដទៀតថា បណ្ដាអតីតមន្ដ្រីចារកម្ម ក៏ដូចជាមន្ដ្រី យោធាបានប្រើប្រាស់សមត្ថភាព បទពិសោធន៍របស់ខ្លួនដែលធ្លាប់មានឡើង ផែនការយុទ្ធសាស្ដ្រវាយប្រហារពង្រីក ទឹកដីទប់ទល់នឹងការវាយប្រហារពី បរទេសបានយ៉ាងល្អប្រសើរ ។
ចំណែកសារព័ត៌មាន ដេលី តេឡេ ក្រាមបានផ្សព្វផ្សាយថាៈ រាល់សកម្មភាព របស់អតីតមេដឹកនាំអ៊ីរ៉ាក់សាដាម ហ៊ូសេន បានបន្សល់ទុកនូវទ្រព្យសម្បត្ដិ ដើម្បីបង្កើតក្រុមប្រឆាំងរដ្ឋាភិបាលជិតស្និទ្ធនឹងអាមេរិក ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបញ្ជូនកម្លាំងសម្ងាត់ទៅ ក្រៅប្រទេសដើម្បីបំផុសបំផុលជ្រើស រើសកម្លាំងទាហានមកពីបរទេសចូល រួម។
រយៈពេល៣ឆ្នាំក្រោយអាមេរិកផ្ដួល រំលំរដ្ឋាភិបាលសាដាម ហ៊ូសេន ឆ្នាំ ២០០៦ ក្រុមទាហានមកពីក្រុមនិកាយ សាន់នីបានបង្កើតទៅជាក្រុមមួយមាន ឈ្មោះថា “ប្រទេសអ៊ីស្លាមអ៊ីរ៉ាក់” ។ លោក Cole Bunzel អ្នកឯកទេសអំពី ក្រុមIS នៅសាកលវិទ្យាល័យប្រ៊ីនស្ដុន អាមេរិកបានបញ្ជាក់ថា ក្រោយពេលមេ ដឹកនាំរបស់“ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់” លោក អាល់ បាដាឌី ត្រូវសម្លាប់នៅឆ្នាំ ២០១០ ភ្លាមៗនោះ មេដឹកនាំថ្មីឈ្មោះ អាល់បាទ្រី បាទ្រី ក៏ឡើងជំនួសតំណែង ដឹកនាំតែម្ដង ។
លោក Cole Bunzel បញ្ជាក់ទៀត ថា ការស្លាប់របស់អតីតមេដឹកនាំអាល់ កៃដា អូសាម៉ា ប៊ិនឡាដែន ដែលត្រូវ កម្លាំងទាហានអាមេរិកសម្លាប់នាឆ្នាំ ២០១១បានបង្កឱ្យមានចន្លោះប្រហោង នៅក្នុងក្រុមអ៊ីស្លាមជ្រុលនិយម ។ ឆ្លៀត ក្នុងពេលចន្លោះប្រហោងនោះ មេដឹកនាំ ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់ក៏បានបញ្ជាឱ្យធ្វើ សកម្មភាពដាច់ដោយឡែកមិនស្ដាប់ ទៅតាមការបញ្ជារបស់មេដឹកនាំក្រុម អាល់កៃដាទៀតឡើយ ។
នៅខែមេសា ឆ្នាំ២០១៣ មេដឹកនាំ ប្រទេសអ៊ិកស្លាមអ៊ីរ៉ាក់បានប្រកាសពង្រីក ទឹកដីអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរីដែលហៅកាត់ថា ISIS ។ មិនត្រឹម តែប៉ុណ្ណោះ ក្រុមអាល់កៃដាដែលឈរ ជើងនៅក្នុងប្រទេសស៊ីរី ក៏បានប្រែក្លាយ ទៅជាសមាជិករបស់ក្រុមISIS ទៀតផង។
សកម្មភាពខាងលើបានបញ្ជាក់យ៉ាង ច្បាស់ថា ការជ្រៀតជ្រែកដោយកម្លាំង យោធារបស់អាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់ ក៏ដូចជានៅស៊ីរីបានជំរុញឱ្យកើត មាននូវក្រុមអ៊ិបស្លាមបង្កើតរដ្ឋ។ ទាំងនោះ ជាយុទ្ធសាស្ដ្រខុសឆ្គងរបស់អាមេរិក ។
ក្រុមអ្នកវិភាគបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងពីជោគវាសនាពិភពលោកទាំង មូល ការស្ថិតស្ថេរ ពលរដ្ឋរស់នៅសុខ សាន្ដអាស្រ័យទៅលើប្រទេសមហា អំណាច នយោបាយរបស់ប្រទេសមហា អំណាច ហើយបើមហាអំណាចដើរនយោ បាយខុសឆ្គងនោះ មហន្ដរាយប្រាកដជា កើតមានជាមិនខាន ។
កន្លងមក ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក៏បានប្រកាសនៅ មុខសភាអាមេរិកថា វាសនាសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក អាមេរិកជាអ្នក កំណត់ ហើយមានតែអាមេរិកប៉ុណ្ណោះ ជាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញ ច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មសេដ្ឋកិច្ច គ្មាន ប្រទេសណាមួយអាចចេញច្បាប់ទាំង នោះបានឡើយ ។
ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយសេដ្ឋកិច្ចយុទ្ធសាស្ដ្រនៅលើ ពិភពលោកប្រមូលផ្ដុំនៅក្នុងរង្វង់ដៃ អាមេរិក ហើយបើអាមេរិកអនុវត្ដ គោលនយោបាយខុសឆ្គងដូចជានៅក្នុង ប្រទេសអ៊ីរ៉ាក់បង្កឱ្យមានក្រុមអ៊ិ ស្លាម បង្កើតរដ្ឋកើតឡើងអាចធ្វើឱ្យពិភព លោកធ្លាក់ក្នុងសភាពចលាចលជាក់ជា មិនខាន ។
អាមេរិកកំពុងតែប្រមូលអំណាច ទាំងស្រុងដោយខ្លាចបាត់បង់ធ្លាក់ទៅក្នុង ដៃប្រទេសដែលទើបតែរីកចម្រើន ក្នុង នោះមានប្រទេសចិន ក៏ដូចជារុស្ស៊ី ។ ចិនកំពុងតែបោះពួយឆ្ពោះទៅមុខយ៉ាង ឆាប់រហ័សបានធ្វើឱ្យអាមេរិកព្រួយបារម្ភ ហើយត្រូវតែធ្វើគោលនយោបាយមួយ ចំនួនសម្រាប់ទប់ទល់ឥទ្ធិពលរបស់ចិន បើមិនដូច្នោះទេ អាចនឹងត្រូវបាត់បង់ ក្នុងរយៈពេល១០ឬ២០ឆ្នាំខាងមុខ ៕