នគរបាល​ខេត្ត​កំពង់ចាម​ បេីកការ​បង្ក្រាបករណី​ថ្នាំញៀន​ពីរកន្លែង​ ឃាត់មនុស្ស​៦នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ជនសង្ស័យចំនួន០៦នាក់​ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចែកចាយលក់ថ្នាំ ញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ខណៈ​នោះបានដកយកវត្ថុតាងមួយចំនួន​ ថ្នាំញៀន​០៤កញ្ចប់ ទូរ​ស័ព្ទចំនួន​០៤គ្រឿង ម៉ូតូ០៤គ្រឿង និងឧបករណ៍សេពមួយសម្រាប់ ។

កិច្ចការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បានបេីក​ការបង្ក្រាបនៅវេលាម៉ោង​១៧៖៣០នាទី និងម៉ោង២២៖១៥នាទី​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃនិង នៅចំណុចមុខហ្គារាសសាំងហុង ពៅហេង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ ចាម ។

លោក​ ជីវ សេងរស់ អោយដឹងថា​ នៅវេលា​ម៉ោង​និងទីកន្លែងកេីតហេតុខាងលេី កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ រួម​​ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ​ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២​ករណី ដោយប្រើវិធានញុះញង់និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់មានអត្តសញ្ញាណដូចខាងក្រោម​ ៖

១-ឈ្មោះឡឹង ឡន ហៅអា មិច ភេទប្រុស ជាតិខ្មែរ អាយុ២២ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

២-ឈ្មោះដួង ម៉ាណា ភេទប្រុស ជាតិខ្មែរ អាយុ១៩ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៣-ឈ្មោះឃីន គីមឈាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៤-ឈ្មោះឡី សារ៉ា ភេទប្រុស ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

៥-ឈ្មោះអ៊ុន សរ ភេទប្រុស ជាតិខ្មែរ អាយុ២២ឆ្នាំ នៅភូមិអន្លង់ជ្រៃ ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៦-ឈ្មោះវ៉ែន វីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រៅអំពីការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនេះ កម្លាំងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន០៤កញ្ចប់ ទូរស័ព្ទចំនួន០៤គ្រឿង ម៉ូតូ០៤គ្រឿង និងឧបករណ៍សេពមួយសម្រាប់​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print