ខេត្តកំពង់ចាម ៖ ជនសង្ស័យចំនួន០៦នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធនឹងការចែកចាយលក់ថ្នាំ ញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ខណៈនោះបានដកយកវត្ថុតាងមួយចំនួន ថ្នាំញៀន០៤កញ្ចប់ ទូរស័ព្ទចំនួន០៤គ្រឿង ម៉ូតូ០៤គ្រឿង និងឧបករណ៍សេពមួយសម្រាប់ ។
កិច្ចការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បានបេីកការបង្ក្រាបនៅវេលាម៉ោង១៧៖៣០នាទី និងម៉ោង២២៖១៥នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃនិង នៅចំណុចមុខហ្គារាសសាំងហុង ពៅហេង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ ចាម ។
លោក ជីវ សេងរស់ អោយដឹងថា នៅវេលាម៉ោងនិងទីកន្លែងកេីតហេតុខាងលេី កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណី ដោយប្រើវិធានញុះញង់និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់មានអត្តសញ្ញាណដូចខាងក្រោម ៖
១-ឈ្មោះឡឹង ឡន ហៅអា មិច ភេទប្រុស ជាតិខ្មែរ អាយុ២២ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
២-ឈ្មោះដួង ម៉ាណា ភេទប្រុស ជាតិខ្មែរ អាយុ១៩ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣-ឈ្មោះឃីន គីមឈាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤-ឈ្មោះឡី សារ៉ា ភេទប្រុស ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៥-ឈ្មោះអ៊ុន សរ ភេទប្រុស ជាតិខ្មែរ អាយុ២២ឆ្នាំ នៅភូមិអន្លង់ជ្រៃ ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៦-ឈ្មោះវ៉ែន វីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រៅអំពីការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនេះ កម្លាំងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន០៤កញ្ចប់ ទូរស័ព្ទចំនួន០៤គ្រឿង ម៉ូតូ០៤គ្រឿង និងឧបករណ៍សេពមួយសម្រាប់ ៕ ដោយ ៖ វណ្ណៈ