ពីរនាក់ប្តីប្រពន្ធបានស្លាប់ចោលកូន ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបររថយន្តបង្កគេចខ្លួនពីការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ពិតជាអាណោចអាធ័មណាស់ ស្រ្តីម្នាក់ និងបុរសម្នាក់ទៀតដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវបានអ្នកបើកបររថយន្តបុកពេញមួយទំហឹងពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ (ប្តី) ឈ្មោះ គង់ សេន  អាយុ៦០ឆ្នាំ  ជាអ្នក បើក​ម៉ូតូសណ្តោងរ៉ឺម៉ក មានទីលំនៅរាជធានីភ្នំពេញ ស្នាក់នៅបណ្តោះអាសន្ននៅភូមិ ឃុំកើតហេតុខាងលើ រីឯស្រ្តីជាប្រពន្ធឈ្មោះសួង សារ៉េត អាយុ៥៧ឆ្នាំ  រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូសណ្តោងរឺម៉កឌុបប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៣ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើក​មកបុកពីក្រោយពីក្រោយពេញមួយទំហឹងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿន រត់គេចបាត់ស្រមោលតែម្តង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print