បក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិល បង្ហាញការខកចិត្តចំពោះតុលាការធម្មនុញ្ញ​ថៃ

ចែករំលែក៖

ការស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាលថៃកន្លងមកនេះ បានកំពុងទទួលរងការ​ថ្កោល​ទោសយ៉ាងខ្លាំង ដោយការស្បថនោះមិនគ្រប់លក្ខណៈ ។ ទាំងនោះហើយបានធ្វើ​ឲ្យក្រុម​ប្រឆាំងក៏ដូចជាអង្គ ការសង្គមស៊ីវិល​បានប្តឹងទៅតុលាការធម្មនុញ្ញ ។ ប៉ុន្តែតុលាការធម្មនុញ្ញ​ថៃ​ច្រានចោល​សវនាការ​​ ករណី​នាយករដ្ឋមន្ត្រី ចាន់អូចា ស្បថមិនពេញលក្ខណៈនោះ ។

តុលាការ​រដ្ឋធម្មនុញ្ញប្រទេសថៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាស​មិនធ្វើស​វនាការ​​ចំពោះ​ករណី​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​របស់ប្រទេសនេះ ពីបទ​រំលោភលើ​រដ្ឋ​ធម្មនុញ្ញ​ ដោយសារ​សូត្រ​ពាក្យសម្បថ​មិនពេញលក្ខណៈ​តាមរដ្ឋធម្មនុញ្ញ នៅពីមុខ​ព្រះភក្ត្រ​ព្រះ​មហាក្សត្រ ព្រះមហាវេជីរ៉ា ឡុងកន នោះឡើយ ។ 

សេចក្តីថ្លែងការណ៍​របស់​តុលាការរដ្ឋធម្មនុញ្ញថៃ​​បានបញ្ជាក់ថា តុលាការកង្វះ​ខាតយុត្តា​ធិការ​ ពីព្រោះ​នេះជាបញ្ហា​មួយរវាង​ស្ថាប័ននីតិប្រតិបត្តិ ហើយ​និងព្រះមហាក្សត្រ ។ សេច​ក្តីថ្លែងការណ៍​ដដែល​នោះ​បញ្ជាក់ទៀតថា ព្រះមហាក្សត្រ​បាន​ចេញព្រះរាជសារមួយ​កាលពីចុងខែកន្លងហើយ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ថ្ងៃ​ធ្វើសម្បថ​នោះ, បានជំរុញ​សមា​ជិក​គណៈរដ្ឋមន្ត្រី​បំពេញភារកិច្ច​របស់ខ្លួន ស្របទៅតាម​សម្បថ​ដែល​ពួកគេបានស្បថ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរងការចោទប្រកាន់ថា រំលោភរដ្ឋធម្មនុញ្ញ ដោយសារតែខកខានមិនបាន​ធ្វើសម្បថ​ពេញ​លេញ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ។ 

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៣៥រូបនៃគណៈរដ្ឋមន្ត្រី​របស់លោក​បានសច្ចាចំពោះព្រះករុណាព្រះបាទ មហាវេជីរ៉ា ឡុងកន នៅពិធីមួយក្នុង​វិមាននៅទី​ក្រុង​បាងកក កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩ តែបានលុបចោលវគ្គចុងក្រោយ ដែលចែងថា ប្រកាន់ខ្ជាប់ និងដើរតាមរដ្ឋធម្មនុញ្ញ ។

លោក រ៉ាក់សាចេស្តា ឆែឆៃ ដែលជាអគ្គលេខានៃការិយាល័យ Ombudsman បានប្រាប់អ្នក​សារព័ត៌​មានថា នាយករដ្ឋមន្ត្រីថៃមិនបានសូត្រគ្រប់ពាក្យ ដែលរដ្ឋធម្មនុញ្ញតម្រូវទេ ដូច្នេះ ការស្បថនេះមិនពេញលេញ ។ លោកបន្ថែមថា តុលាការធម្មនុញ្ញនឹងសម្រេចថា តើអ្វី​ត្រូវធ្វើ​​​​ប​ន្ត ដោយសារតែការស្បថមិនគ្រប់នេះ មាន ន័យថា រាល់អំពើនៃរដ្ឋាភិបាល​អាចត្រូវ​បានគេមើលឃើញថា អធម្មនុញ្ញ ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ បានបដិ​សេធមិនឆ្លើយ​នៅពេលត្រូវបានសួរអំពីការសម្រេចរបស់អង្គការវិន័យនេះ។

អង្គការ Ombudsmen ជាអង្គការមួយដែលតែងតាំងឡើងដោយព្រះមហាក្សត្រ តាមការ​ណែ​នាំពីព្រឹទ្ធសភាថៃ។ អង្គការនេះ មានភារកិច្ចស៊ើបអង្កេត​បណ្តឹងប្តឹង​ដោយសាធារណៈ​ជន ប្រឆាំងមន្ត្រីសាធារណៈ និងបណ្តា ទីភ្នាក់ងាររដ្ឋ ហើយវាមានអំណាចកាត់ទោស តែមិនអាចចាប់បង្ខំឲ្យអនុវត្តន៍សាលក្រមទេ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print