ពរពោះបាន៤ខែ ត្រូវប្តីចុះចោល ហើយត្រូវសម្រាលកូនតាមផ្លូវសាធារណៈទៀត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពាក្យចាស់តែងដំណាលក្នុងន័យក្រើនរំឭកថា ឈឺអ្វីមិនស្មើឈឺពោះត្រូវឆ្លងទន្លេទេ!! អាណិតណាស់ ស្ត្រីម្នាក់ឈឺពោះសម្រាលកូននៅកណ្តាលផ្លូវសាធារណៈ ស្របពេលខ្លួនជាស្ត្រីមេម៉ាយ ត្រូវប្តីបោះបង់ចោលពេលពរពោះបាន៤ខែទៀត ។ ស្ត្រីរូបនេះស្ថិតក្នុងពេលត្រូវគ្រប់ចំនួនខែដែលត្រូវឆ្លងទន្លេ ខណៈធ្វើដំណើរមកកាន់មណ្ឌលសុខភាពមិនទាន់ដល់ផង ក៏ត្រូវឈឺពោះសម្រាលកូននៅតាមផ្លូវ ។

ស្ត្រីមេម៉ាយ ត្រូវប្ដីចុះចោលឈឺពោះឆ្លងទន្លេតាមផ្លូវ ត្រូវបានក្រុមការងារគ្រូរពេទ្យនៃមណ្ឌលសុខភាពព្រែកជីក ជួយសង្គ្រោះទាន់ពេល នៅត្រង់ចំណុចភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ ។

ក្រុមគ្រូពេទ្យឲ្យដឹងថា ស្ត្រីអ្នកជំងឺឈ្មោះ យឹម សុឃេន អាយុ៣៨ឆ្នាំ រស់នៅភូមិអូរំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈប្ដីត្រូវបានស្ត្រីសម្រាលកូនប្រាប់ថា ឈ្មោះ អុល រស់នៅភូមិឃុំជាមួយគ្នា ។

បើតាមការរៀបរាប់ពីក្រុមសាច់ញាតិស្ត្រីសម្រាលកូនរូបនេះប្រាប់ថា នៅមុនពេលកើតហេតុ សាច់ញាតិបាន​ដឹកអ្នកជំងឺធ្វើដំណើរតាមម៉ូតូដើម្បីមកសម្រាលកូននៅមណ្ឌលសុខភាពព្រែកជីក តែស្ថានភាពឈឺពោះខ្លាំង មិនអាច មកកាន់មណ្ឌលសុខភាពបាន ក៏ត្រូវឈឺពោះសម្រាលកូនតាមផ្លូវសាធារណៈតែម្តង ។ ក្រុមគ្រួសារបន្តថា នៅពេលនោះបានក្រុមការងារគ្រូរពេទ្យមកនៃមណ្ឌលសុខភាពព្រែកជីក មកជួយអន្តរាគមន៍សង្គ្រោះទាន់ពេលរហូតទទួលបានជោគជ័យ ពោលគឺសម្រាលបានកូនប្រុស ។

ក្រុមគ្រូពេទ្យឲ្យដឹងថា បច្ចុប្បន្នស្ត្រីរូបនេះមានសុខភាពល្អធម្មតា និងកំពុងសម្រាលថែរក្សាសុខភាព នៅមណ្ឌលសុខភាពឃុំព្រែកជីក ដើម្បីតាមដានសុក្ខភាពអ្នកជំងឺបន្តទៀតផងដែរ ៕ ដោយ ៖ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print