ចាប់ខ្លួនមុខសញ្ញាចែកចាយ២នាក់នៅព្រែកប្រា រកឃើញថ្នាំញៀន២៥កញ្ចប់

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាចែកចាយនិងជួញដូរថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួនកាលពីថ្ងៃទី១១-០៩-២០១៩ ម៉ោង២០និង៤០នាទី នៅក្នុងខ្ទមចាំដីឡូត៍គ្មានលេខ១កន្លែង ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន២៥កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យទី ១-ឈ្មោះព្រឿង ចំណាប់ ភេទប្រុស អាយុ២៥ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះលី មួយហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

តាមប្រភពពត៍មានពីសមត្ថកិច្ចប៉ុស្តិ៍បានអោយដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានបើកការស៉ើបអង្កេតទើបឈានដល់កំណត់មុខសញ្ញាបាន និងបើកប្រតិបត្តិការបង្ក្រាមុខសញ្ញាបាន២នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print