ពលរដ្ឋខ្មែរច្រើននាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ថៃ ៖ ពលរដ្ឋខ្មែរ ថៃ៥នាក់បានស្លាប់នៅក្នុងទឹកដីថៃក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តកាំរីនិងរថយន្តទូរីសដឹកអ្នកដំណើរកាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នៅលើកំណាតផ្លូវជាតិឋិតក្នុងស្រុកវ៉ាត់ ណាខន ខេត្តស្រះកែវ(ប្រទេសថៃ) ។

ប្រភពថាអ្នកស្លាប់នៅកន្លែងកើតហេតុចំនួន៤នាក់និងម្នាក់ទៀតជាអ្នកបើកបរជនជាតិថៃដឹកទៅសង្គ្រោះដល់មន្ទីរពេទ្យបានស្លាប់សរុប(៥នាក់)និងរងរបួសធ្ងន់៧នាក់។

ឈ្មោះជនរងគ្រោះ
1. นายชัยวัฒน์ สายทอง (របួស+អ្នកបើកបរ)
2. นายธีระพงษ์ สุโพธิ์นอก (ស្លាប់+អ្នកបើករថយន្តតូរីស)
3. นางSHONG SONHIN (ស្លាប់​)
4. นางทานา ฮิม (របួស​)
5. นางพีนา ซาย (របួស​)
6. นายแอม จาง (របួស​)
7. ด.ช.มานัส (របួស​)
8. ด.ญ.น้ำหวาน (របួស​)
9. นางPHINOEUN SAY (របួស​)

បញ្ជាក់ ៖ ជនរងគ្រោះមួយចំនួនទៀតយើងមិនទាន់ស្គាល់អត្តសញ្ញាណថាជនជាតិថៃឬខ្មែរនោះឡើយ ។

ប្រពភពពីមន្ត្រីកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថាករណីខាងលើនេះពិតជាមានមែនតែករណីខាងលើនោះបានធ្វើឲ្យពលរដ្ឋខ្មែរ ដែលដើរកំសាន្តនៅប្រទេសថៃចំនួន៤នាក់ស្លាប់ និងម្នាក់ទៀតជាតៃកុងរថយន្តជនជាតិថៃបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យ គ្រាដែលពួកគាត់វិលត្រលប់មកកម្ពុជាវិញក៏ជួបគ្រោះថ្នាក់តែម្ដង។លោកបន្តថាអ្នកដែលស្លាប់និងរងរបួសនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ករណីខាងលើនេះដែរកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវលោកហ៊ុន សារឿនអ្នកសារព័ត៌មានទូរសព្ទ័ចូលចំនួន ២ដងតែគ្មានអ្នកទទួល មជ្ឈដ្ឋានបានរិះគន់ដល់មន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវថាពិបាក ទំនាក់ ទំនងបើទោះបញ្ហាជាច្រើនកើតឡើងនៅក្នុងការគ្រប់គ្រងរបស់លោកក៏ដោយ ក៌ពិបាក់ធ្វើការទំនាក់ទំនងដែរ តើឲ្យរាស្ត្រសង្ឃឹមអ្វី ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print