អា​ហ្វ​ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ទម្លុះទម្លាយ​បញ្ហា​ជាប់​គាំង​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់

ចែករំលែក៖

​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថា​ និង​ប៉ា​គី​ស្ថាន​ កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​ព្រមព្រៀង​បង្កើត​ឲ្យ​មាន​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិ​ក​ និង​រដ្ឋាភិបាល​ចិន​នៅ​ខែ​ខាង​មុខ​នេះ​ ក្នុង​គោលបំណង​ទម្លុះទម្លាយ​ឲ្យ​បញ្ហា​ជាប់​គាំង​ស្តី​អំពី​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​ ។​

ashraf-ghani

​ព័ត៌មាន​ខាងលើ​នេះ​បាន​ល្បី​រន្ទឺ​ខ្ច័​រ​ខ្ចាយ​បន្ទាប់​ពី​មេទ័ព​ប្រកបដោយ​ឥទ្ធិពល​របស់​ប៉ា​គី​ស្ថាន​ គឺ​លោក​ឧត្តមសេនីយ​ Raheel​ Sharif​ បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​កា​ប៊ូល​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ashraf​ Ghani​ និង​នាយ​អគ្គសេនាធិការ​ Abdullah​ Abdullah​ នោះ​រួច​មក​ ។​

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​យ៉ាង​ត្រ​ដាប់​ត្រ​ដូ​ស​ដំបូង​គេ​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ ឧទ្ទាម​តា​លី​បង់​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​ការ​ពិភាក្សា​ស្វែងរក​សន្តិភាព​នេះ​បាន​ជាប់​គាំង​ភ្លាមៗ​ នៅ​ពេល​ដែល​មានការ​បញ្ជាក់​ថា​ មេដឹកនាំ​ក្រុម​ឧទ្ទាម​តា​លី​បង់​ Mullah​ Umar​ ដែល​បាន​បាត់​ខ្លួន​ជា​យូរ​មក​នោះ​ គឺ​ត្រូវ​កងទ័ព​រដ្ឋាភិបាល​សម្លាប់​ ។​

​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ghani​ នា​ពេល​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​បង្កើន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ ដែល​គេ​ដឹង​ថា​ ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​តា​លី​បង់​ជា​ប្រវត្តិសាស្ត្រ​នោះ​ ក្នុង​គោលបំណង​ឲ្យ​មានការ​ចាប់ផ្តើម​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ឡើង​វិញ​ ។​

​ខុទ្ទកាល័យ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ឲ្យ​មាន​ជំនួប​ដំបូង​គេ​មួយ​សិន​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ អា​មេ​រិ​ក​ និង​ចិន​ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែមករា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ហើយ​បន្ទាប់​មក​គឺជា​មាគ៌ា​យ៉ាង​សំខាន់​មួយ​ដើម្បី​រក​ដំណោះស្រាយ​សន្តិភាព​។​

​លោក​ Asim​ Bajwa​ អ្នកនាំពាក្យ​កម្លាំងយោធា​ប៉ា​គី​ស្ថាន​បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធ្វី​ត​ធើ​ថា​ ជំនួប​ខាងលើ​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ដំបូង​ ក្នុង​ខែមករា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ពី​របៀបវារៈ​នៅឡើយ​ទេ​ ។​ ក្រុម​ឧទ្ទាម​តា​លី​បង់​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ជុំវិញ​ករណី​នេះ​ផង​ដែរ​ ខណៈ​ដែល​ពេល​ថ្មីៗ​កន្លង​មកនេះ​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បង្កើន​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ដោយ​គោលដៅ​ទៅ​លើ​កងកម្លាំង​រដ្ឋាភិបាល​ និង​កម្លាំង​ទាហាន​បរទេស​ ។​

​កម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បើក​យុទ្ធនាការ​បោសសម្អាត​ក្រុម​ឧទ្ទាម​តា​លី​បង់​ ហើយ​ជា​លទ្ធផល​បាន​ដណ្តើម​គ្រប់គ្រង​ដែនដី​ភាគច្រើន​ពី​កណ្តាបដៃ​ក្រុម​ភេរវ​ករ​ ជា​ពិសេស​ស្ថិត​នៅ​ក្នុង​តំបន់​សម្បូរ​ចម្ការ​អាភៀន​ ក្នុងស្រុក​ Sangin​ ភាគ​ខាងជើង​ខេត្ត​ Helmand​ ។​ ក្រុម​សង្កេតការណ៍​មាន​មើលឃើញ​ថា​ ការ​បង្កើន​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​នៅ​ពេល​នេះ​ គឺ​គោលដៅ​ទាមទារ​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ នៅ​អំឡុង​ជំនួប​ពិភាក្សា​ស្តី​អំពី​សន្តិភាព​កើតឡើង​នោះ​ ។​

​ដំណើរ​ទស្សនកិច្ច​របស់​មេទ័ព​ប៉ា​គី​ស្ថាន​ទៅ​កាន់​ទីក្រុង​កា​ប៊ូល​នោះ​ កើតឡើង​បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​រវាង​លោក​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ Ghani​ នឹង​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ លោក​ ណា​វាស់​ សារី​ហ្វ​ កាលពី​ស​ប្តា​ហ៍​ថ្មីៗ​កន្លង​មកនេះ​ ក្នុង​គោលដៅ​ត្រួសត្រាយ​ផ្លូវ​មាន​អាជ្ញាកណ្តាល​នៅ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ ។​

​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​មើលឃើញ​ថា​ ប៉ា​គី​ស្ថាន​ជា​អ្នក​ផ្តល់​ជំនួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​នាំ​ក្រុម​តា​លី​បង់​ឲ្យ​វិល​ត្រឡប់​មក​ចូល​តុ​ចរចា​ ។​ ប៉ុន្តែ​ទោះបី​បែប​ណា​ ក្រុម​អ្នកវិភាគ​បាន​មើលឃើញ​ថា​ បញ្ហា​សន្តិភាព​ហាក់ដូចជា​នៅ​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ ។​

​កាលពី​ដើមខែ​នេះ​ ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ គឺ​លោក​ Rahmatullah​ Nabil​ បាន​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ ដោយសារ​តែ​នយោបាយ​ការទូត​របស់​លោក​ Ghani​ ជាមួយ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​។​ ការ​លាលែង​តំណែង​នេះ​ផង​ដែរ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ផលវិបាក​ចំពោះ​លោក​ Ghani​ ដែល​កំពុង​ប្រឈម​មុខ​ខ្លាំង​ក្នុង​បញ្ហា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ ហើយ​ដែល​មានការ​ស្តីបន្ទោស​អំពី​ការ​ដែល​ចី​ញ្ចឹ​ម​ដល់​ក្រុម​ឧទ្ទាម​តា​លី​បង់​នោះ​ផង​ដែរ​ ៕​

taliban

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print