លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យជាក់ស្តែងនៃលំហូរទឹកនៅចំណុចស្ពានត្រោះ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃ​សៅរ៍ ១រោច ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ម៉ៅ ហាក់ ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងនៃលំហូរទឹកនៅចំណុចស្ពានត្រោះ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាច្រកទឹកមួយយ៉ាងសំខាន់ពាក់ព័ន្ធនឹងការស្រកចុះយឺត ឬលឿននៃជំនន់ពីខាងលើពិសេស ខេត្តកំពង់ចាម។
តាមការចុះពិនិត្យជាក់ស្តែងបានបង្ហាញឲ្យឃើញថាលំហូរទឹកមានការស្រកចុះយឺតនិងតិចជាងពីមុនក្នុងកម្ពស់ប្រមាណ ១ម៉ែត្រ។ សូមបញ្ជាក់ជូនថាប្រភពទឹកនេះហូរធ្លាក់មកពីសូគងស្រុកកងមាស។ ក្រោយពីហូរចេញតាមរយៈចំណុចស្ពានត្រោះនេះទឹកត្រូវហូរចូលស្ទឹងស្ងួត រួចបន្តហូរចូលទៅទន្លេសាប។ការតាមដានស្រាវជ្រាវនឹងត្រូវបន្តធ្វើដើម្បីរកមូលហេតុពិតប្រាកដ បើមិនដូច្នោះទេ? ការរំដោះទឹកចេញនឹងមានបញ្ហា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print