ធ្លាយ​រឿង​ លោក​ អុឹម​សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ ប្រព្រឹត្តអំពើពុករលួយតាមរយៈការធ្វើច្បាប់សិប្បកម្មកែច្នៃ​ ផល​ ផល​អនុផលព្រៃឈេី​ យកសេវាពី៨០០-១៥០០ដុល្លារ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖​ មានភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនិងការគ្រប់គ្រងដឹកនាំដោយ លោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភ ផលប្រយោជន៍ ផ្ទុយពីគោលការណ៍ថ្នាក់លើអោយទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទាញយកប្រយោជន៍ពីបទល្មើសឈើទៅវិញ..?

មន្ត្រីបានលួចបង្ហើបថា៖ បុគ្គលលោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានប្រឹងការងារខាងប្រមូលផល​ស្ងប់ស្ងាត់​គ្រប់ទិសទីពីកូនចៅ ក្នុងតំណែងជាសង្កាត់-​ផ្នែក​រដ្ឋបាល​ព្រៃឈើ ​អន្លង់វែង​ សំរោង​ ,និង​បន្ទាយ​អំពិល​ កំពុង​កាក់កប​យ៉ាងខ្លាំងដោយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ខណៈមានគណៈកម្មការថ្នាក់ជាតិ​ មានវិធានការចុះបង្ក្រាប​បទល្មើសធនធានធម្មជាតិទូទាំងប្រទេស​ ដោយរឹត​បណ្តឹងការចេញច្បាប់ស្តីពីការអនុញ្ញាត​បង្កេីត​ និងបន្តរោង​សិប្បកម្មកែច្នៃ​ ផល​ អនុផល​ព្រៃឈេី​ ឆ្លៀតក្នុងឱកាសនេះ លោក​ អុឹម​ សៅវរិទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ បានបង្អាក់​ការចេញ​ ច្បាប់​ស្ដីពី​ការ​បង្កើត​រោងសិប្បកម្ម​កែច្នៃ​ ផល​ អនុផលព្រៃឈេី​ក្នុងដែនសមត្ថកិច្ចខណ្ឌដោយតម្រូវឲ្យ​មន្ត្រី​ក្រោមឱវាទ​ សង្កាត់​ និងផ្នែក​រដ្ឋបាល​ព្រៃឈើ​ដែលរត់ការធ្វេីច្បាប់បង្កេីត​ ឬ​ បន្តរោងសិប្បកម្មនេះ​ បង់លុយបន្ថែមមួយកម្រិតទៀត​គឺចំនួន​២០០$​ (ពីររយដុល្លារ)​ សម្រាប់ខ្ទង់​ខាងមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត ដេីម្បី​ជួយដឹងឮថែមទៀត​ និងចេញច្បាប់បានលឿន។ ថ្មីៗនេះ​នៅខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង​ សំរោង​ ពិសេស​ជាងគេគឺនៅខាង​ ​ផ្នែក​​រដ្ឋបាលព្រៃឈេីបន្ទាយ​អំពិល​ ដែលមាន លោក​ ឆាយ​ ដួងវិបុល​ ​ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល​ បានត្អួញត្អែរ​បេីកទម្លាយរឿងមិនប្រក្រតីដល់ប្រធានអង្គប្រជុំ​ពីរឿង​ លោក​ ​អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​តម្រូវ​ឲ្យ​គាត់​ (​នាយរងផ្នែក)​ ដោះស្រាយ​លុយបន្ថែម​ពីម្ចាស់រោងសិប្បកម្ម​ដែលបានដាក់ពាក្យស្នេីសុំបន្ត​ និងបានផ្អាកមិនចេញ​ ច្បាប់​មួយរយៈរហូតធ្វេីឲ្យអ្នកប្រកបមុខរបរ​ កែច្នៃ​ឈើទាំងនោះ​ធ្វើច្បាប់អត់បាន​តាម​រយៈលោកជា​អ្នករត់ការ​ រករឿង​ទាមទារយកលុយវិញ​ ប៉ុន្តែដោយ​​លោក​ ឆាយ​ ដួងវិបុល​ មានទេពកោសល្យ​ខ្ពស់ក្នុងការលួងលោម​ មេៗ​ និងម្ចាស់ស្នេីសុំច្បាប់សិប្បកម្ម បានតម្រូវឲ្យបង់ថ្លៃសេវា​សាធារណៈចាប់ពី ៨០០$-១៥០០$​ (ប្រាំបីរយដុល្លារ-មួយពាន់ប្រាំរយដុល្លា​​រ) សម្រាប់អាជីវកម្មមួយកន្លែងៗ​ ដែលតម្លៃនេះលើសពីការកំណត់តម្លៃសេវារបស់អន្តរក្រសួងបានកំណត់។​ ពលរដ្ឋជាច្រេីននាក់ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃផល​ អនុផលព្រៃឈើ​បានឲ្យភ្នាក់ងារសារព័ត៌មាន​ យើងដឹងនៅព្រឹកថ្ងៃទី១៥​ ខែកញ្ញាឆ្នាំ២០១៩នេះ​ ថា៖​កន្លងមក​ដេីម្បី​ ធ្វេីច្បាប់​កែច្នៃ​ ផល​ អនុផលព្រៃឈេី​ហ្នឹង​បាន​ ខាងមេព្រៃសង្កាត់​ ផ្នែក​ ខណ្ឌ​ តម្រូវឲ្យគាត់បង់លុយប្រាំបីរយដុល្លា​រ ទៅ​មួយពាន់ប្រាំរយដុល្លារ​(៨០០$-១៥០០$)​ សម្រាប់​ធ្វើច្បាប់​ ដោយកំណត់ចំពោះអ្នកសុំបន្ត​ច្បាប់​រោង​សិប្បកម្ម​ ចាប់ពី​ ​(៨០០$-៩០០$)​ សម្រាប់អ្នកសុំបង្កេីតរោងសិប្បកម្ម​ថ្មី​ ឬដេប៉ូ​ឈេី​ ​លក់​ ចែក​ចាយចាប់ពី​ (៩០០$-១៥០០$)​ គេស្គាល់គ្រប់គ្នាថាក្នុងទឹក​ ដីស្រុកបន្ទាយអំពិល​ គឺមាន​ លោក​ ឆាយ​ ដួងវិបុល​ ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល​​ នៅខាងសំរោង​ គឺមាន​ លោក​ ខន​ ខែម​ នាយផ្នែករដ្ឋបាល​ព្រៃឈើ​សំរោង​ បានទទួល​រត់ការទៅតាម​ ខ្ទង់ចំណាយនីមួយៗ​ ​ចាប់ពី​ខ្ទង់​របស់លោកនាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្ដរមានជ័យ​ លោកប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ រហូតធ្លាប់ឮថាមានដល់ខ្ទង់របស់លោក​អភិបាល​ខេត្ត​ទៀត​ ដោយប្រមូលលុយទាំងអស់ទុកជូន​ត្រឹម លោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​ តាមរយៈ​ មន្ត្រី​រដ្ឋបាល​ម្នាក់ឈ្មោះ លោក​ ស៊ុំ​ ស៊ី​ថា​ ឮថាធ្វេីការល្អខាងទទួលយកលុយទុកឲ្យមេៗ​ ទេីប​ទទួលបានការតែងតាំងថ្មី​ជា​ នាយរងផ្នែករដ្ឋបាលព្រៃឈេីសំរោង​ អតីត​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ឧត្តរមានជ័យ​ ។ ភ្នាក់ងារសារព័ត៌មាន​យើងបានដឹងច្បាស់ចំពោះការធ្វើ​ច្បាប់សិប្បកម្មកែច្នៃ​ ផល​ អនុផលព្រៃឈើ​ រដ្ឋបានកំណត់​ តម្លៃច្បាប់ជាសេវាសាធារណៈ្រតឹ្រមតែ​ ១​ ០០០​ ០០០៛​ (មួយលានរៀល)​ ស្មើនឹងប្រាក់ដុល្លា​រ​ ចំនួន២៥០$​ តែប៉ុណ្ណោះ​។ មហាជនបាន​និយាយតៗគ្នា​ និងមានការសង្ស័យចំពោះ​ លោក​ ឆាយ​ ដួងវិបុល​ និង​ លោក​ ខន​ ខែម​ ហ៊ានទារថ្លៃសេវាលើសការកំណត់​ របស់តម្លៃអន្តរក្រសួងបែបនេះ​ គឺអាចមានការឃុបឃិតគ្នាប្រព័ន្ធដោយមានការចាត់តាំងច្បាស់លាស់ជាមួយ​ លោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ និង​ លោក​ សូត្រ សុីសុខឃាង​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តឧត្តរមានជ័យ ហេីយមេីលទៅ បើមិនដូចនេះទេ​ គេមិនអាចធ្វេីការស្នេីសុំ​បង្កើត​ ឬ​ បន្ត​ច្បាប់​ រោង​សិប្បកម្ម​កែច្នៃ​ ឬដេប៉ូ លក់ ចែកចាយផល​ អនុផលព្រៃឈេី​ ប្រព្រឹត្តទៅបាន​ដោយរលូន​ និងលឿនបានឡើយ។ គួរ​បញ្ជាក់​បន្ថែមផងដែរថា​ កន្លង​មកការចេញច្បាប់បង្កេីត​ ​ឬ​បន្ត​រោងសិប្បកម្ម​កែច្នៃ​ ផល​ អនុផលព្រៃឈេី​ ឬរោង​សន្និធិ (ដេប៉ូ) លក់​ ចែកចាយ​ ផល​ អនុផលព្រៃឈេី​ ​គឺធ្វើ​ពីលេីមកក្រោម​ ពោលគឺចុះហត្ថលេខាដោយ​ លោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឧត្តរមានជ័យ​ និង​ លោកប្រធានមន្ទីរ​រួច​រាល់​មុនហេីយ​ ទេីប លោក​ អុឹម​ សៅវរិទ្ធ​ នាយខណ្ឌ​ ហៅ​កូនចៅ​ ផ្នែក​ និងសង្កាត់សាមី​ មកចុះហត្ថលេខាលេីពាក្យស្នេីសុំតាមក្រោយបាន​យ៉ាងលឿនល្អទៅតាមតម្លៃម្ចាស់រោងសិប្បកម្មបានបង់។​
ពាក់ព័ន្ធនឹងករណីខាងលើ​នេះ​ លោក​ ឆាយ​ ដួងវិបុល​ ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេី លោក​ ខន​ ខែម​​ ឋានៈនាយផ្នែករដ្ឋបាលព្រៃឈេីសំរោង​ ​អង្គភាពសារព័ត៍មានយើងមិនអាចទាក់ទងសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ជុំវិញ​ករណី​នេះ​ លោក​ អុឹម​ សៅវរិទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ ​ក៏មិនអាចទាក់ទងបាន ភាគច្រើនបើខលចូលគ្មានអ្នកទទួល។ ចំណែក​ លោក​ សូត្រ សុីសុខឃាង​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តឧត្តរមានជ័យ​ គ្មានលេខទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print