ក្រសួងធនធានទឹក​ ៖​ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩​ ភ្លៀង​បន្តធ្លាក់រាយប៉ាយ​ និងផ្នែកមួយចំនួននៃបណ្តាខេត្តទាំង​ នេះបន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ​ ៖​ ​បណ្ដាខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះបន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ចំណែក​នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ។

បញ្ហា​បណ្តាលអោយ​មានភ្លៀង​ធ្លាក់ខាងលេីនេះក្រសួងធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ពីមូលហេតុ​ក្រោយព្យាកររកឃេីញថា​ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូស​ បន្លាយលើកម្ពុជា នឹងរំកិលឡើងទៅលើ កាត់លើភាគខាងជើងកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ ក្រសួងធនធានទឹក​និង​ឧតុនិយម​ បានអោយដឹងថា​ បន្ទាប់ពីការសង្កេត​ ពិនិត្យនិងតាមដានជាប្រចាំនូវការវិវត្តនៃធាតុអាកាសលើកម្ពុជា និងនៅក្នុងតំបន់ បង្ហាញឲ្យឃើញថា ៖ ចាប់ពីថ្ងៃទី ១៦-១៨​ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃ
១៨-២២ ខែកញ្ញា នឹងរំកិលឡើងទៅលើ កាត់លើភាគខាងជើងកម្ពុជា ។

ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសដូចខាងក្រោម​៖

១- បណ្ដាខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់
ពីបង្គរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះបន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។

២- នៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ។

ក្រសួងធនធានទឹក​នៅតែបន្តក្រេីនរំលឹកអោយសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតិ ផ្គរ រន្ទះ , ទឹកជំនន់​ និងរលកសមុទ្រ ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print